ក្រុងអ៊ីឡាត៖ មហាសម្រស់នារីមកពីបណ្តាប្រទេសចំនួន៨០ប្រទេសនិងដែនដី ក្នុងនោះភាពលិចធ្លោជាងគេគឺតារាសម្ដែងស្រីជនជាតិឥណ្ឌាឈ្មោះហារណាស្សសាដធូ-Harnaaz Sandhu)ក្នុងវ័យ ២១ឆ្នាំ បានឈ្នះពានរង្វាន់មហាសម្រស់មកុដបវរកញ្ញាពីការប្រកួតនៅប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១ថ្មីៗនេះ ។

ពេលប្រគួតប្រជែង
ហារណាស្ស ជាតាជាតាស្រីផ្នែកខាងទេព្វកោសល្យសម្តែងមានខ្សែភាពយន្តចំនួន២បានយកនាងទៅសម្ដែងហើយនាងត្រៀមនឹងដាក់សម្ពោធចាក់បញ្ចាំងនៅឆ្នាំ២០២២ខាងមុខនេះទៀតផង ។
កម្មវិធីប្រកួតប្រជែងមហាព្រឹត្តិការណ៍សម្រស់ គឺជាជាលើកទីមួយដែលប្រទេសអ៊ីស្រាអែលធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតបវរកញ្ញាចក្កវាឡនេះ ។ព្រោះថា ថ្មីៗនេះប្រទេសអ៊ីស្រាអែលកំពុងតែច្របូកប្របលនិង ដោយវិបត្តិជំងឺមហារីកសួតប្រភេទថ្មី កូវិដ-19 និងបញ្ហាចម្រូងចម្រាស់នយោបាយក្នុងប្រទេសផង ។

ថ្ងៃប្រលងផ្តាច់ព្រ័ត្រ
ក្នុងកិច្ចសម្ភាសន៍ដាច់ដោយឡែកជាមួយ AFP អតីតម្ចាស់ពានមកុដបវរកញ្ញាចក្កវាឡឆ្នាំ២០២០ គឺកញ្ញា អៀនឌ្រា មេមេហ្សា របស់ប្រទេសម៉ិកស៊ិកូនាងបានលើកឡើងថា ការប្រកួតសម្រស់រាជនីឯក គួរតែកុំយកបញ្ហាវិវាទ អ្នកនយោបាយមកលាយលំនាំឲ្យកម្មវិធី អាប់អួរ ។
នាងថាខ្ញុំយល់បវរកញ្ញាចក្កវាឡមិនមែនជាចលនានយោបាយឬសាសនាណាមួយនោះទេ។ ជាកម្មវិធីប្រកួតដើម្បីស្ត្រីបង្ហាញសសមត្ថភាពនិងបុគ្គលិក លក្ខណៈររបស់ស្ត្រីភេទទាំងឡាយតែប៉ុនណោះ ៕

ព្រឹត្តិការណ៍មហាអស្ចារ្យកញ្ញាចក្កវាឡ