ទំព័រដើម ព័ត៌មានអន្តរជាតិ យុវវ័យថៃនាំគ្នាំប្រើប្រាស់ទឹកអនាម័យពុម្ពអង្គជាតិតាមហាងកាហ្វេនិងកន្លែងផឹកសុី

យុវវ័យថៃនាំគ្នាំប្រើប្រាស់ទឹកអនាម័យពុម្ពអង្គជាតិតាមហាងកាហ្វេនិងកន្លែងផឹកសុី

0 មត្តិ

ថៃ ÷ ថ្មីៗនេះនៅតាមហាងលក់ម្ហូបនិងតូបកាហ្វេនៅប្រទេសថៃជាពិសេសក្នុងទីក្រុងបាងកកតែម្តងគឺគេនិយមប្រើប្រាស់ទឹកកកអនាម័យប្រភេទថ្មីស្តាយ៍ទាក់ទាញ អារម្មណ៍របស់ក្រុមយុវវ័យនិងពួកជំទង់រីករាយដែលដើរទាន់សម័យ ។

ពុម្ពទឹក អនាម័យទំនើប

ទឹកកកដែលគេនិយមប្រើប្រាស់ក្នុងពិធីជប់លៀងផ្សេងៗនោះគេហៅមួយបែបថា ទឹកកកកម្លាំងចិត្ត ពោលគឺទឹកកកនោះប្រើសម្រាប់លាយជាមួយកាហ្វេ និងភេសជ្ជៈស្រាជាដើម។ល។

យុវជនម្នាក់ឈ្មោះ ឆាត ឆៃងិន បានលើកឡើងថា ដំបូងឡើយគាត់ពិបាកសម្រេចចិត្តខ្លាំងណាស់សម្រាប់ថ្ងៃខូវកំណើតរបស់គាត់ មិនដឹងថាត្រូវប្រើប្រាស់ទឹកកបែបណាដើម្បីឲ្យមិត្តភក្តិរបស់ខ្លួនពេញចិត្តនិងបានសំដែងការចាប់អារម្មណ៍ភ្ញាក់ផ្អើលពេលយកមកប្រើក្នុងពិធីខួបកំណើតនោះ ។ ដោយគិតចុះឡើងទើបគាត់ប្រថុយសាកឲ្យជាងផលិតផលពុម្ពទឹកកក រាងសណ្ឋានឲ្យដូចជាលិង្គរបស់បុរសដើម្បីលាយជាមួយភេសជ្ជៈជូនភ្ញៀវពិសារថ្ងៃធើ្វពិធីខួបកំណើត ។

ទឹកកក ពេលលាយជាមួយភេសជ្ជៈកាហ្វេ

បុរសដដែលថា ដំបូងឡើយអារម្មណ៍របស់គេពិតជា រឹងខ្លួនខ្លាំងណាស់ ព្រោះខ្លាចមិត្តភក្តិរបស់ខ្លួនស្តីបន្ទោស ជាពិសេសគូសង្សាររបស់គេគឺ កញ្ញា ប៉ ស៊ុនងុិក ដែលរៀនថ្នាក់បរិញាត្រីជាមួយគ្នា ។ ដឹងអីថាពេលដែលភ្ញៀវកិត្តិយសចូលរួមជុំគ្នាហើយ ម្ចាស់កម្មវិធីមិនទាន់ រៀបចំភេសជ្ជៈជូនភ្ញៀវភ្លាមទេ គឺគេរៀបចំអាហារ ប៊ួហ្វេជាមុនលុះពេលភ្ញៀវពិសារអាហារចប់ទើបគេរៀបចំ ឲ្យភ្ញៀវកិត្តិយសបានពិសារភេសជ្ជៈតាមក្រោយ ។

អ្វីដែលចាប់អារម្មណ៍នោះមហាជនរីករាយសប្បាយ និងកោតសសើរពីគំនិតច្នៃប្រឌិតរបស់ខ្លួនថា ពិតជាមានគំនិតល្អចេះញាំងឲ្យមហាជនចាប់អារម្មណ៍លើ រូបភាពទឹកកកអនាម័យយ៉ាងកុះកទៀតផង  ។

ទឹកកក ពេលដាក់ចូលកែវ

សូមបញ្ជាក់ថា ទឹកកក អនាម័យប្រភេទនេះ មិនទាន់មានប្រើប្រាស់ក្នុងប្រទេសកម្ពុជាយើងនៅឡើយទេ បើមានអ្នកផលិត ក៏ប្រហែលជា ត្រូវមាត់ មហាជនរិះគន់ជាក់ជាមិនខាន ព្រោះកម្ពុជាមាន អារិយធម៌ជ្រាលជ្រៅ គួរឲ្យកោតសរសើរ ៕

អត្ថបទពាក់ព័ន្ធ