ភ្នំពេញ÷ ប្រជាពលរដ្ឋនិងមជ្ឈដ្ឋានអ្នកតាមដានសង្គមសិល្បៈនិងកីឡាកម្ពុជាបានកំពុងផ្ទុះការតវ៉ាពីរមួយទៅមួយ ហួសចិត្តនឹងលោកស្រី ម៉ាលី ប្រពន្ធអតិតកីឡាករជើងឯកប្រចាំប្រទេសកម្ពុជា ខណៈថ្មីៗនេះលោកស្រីបានធ្វើបទពិសោធន៍ជាមួយក្រុមការងារទូរទស្សន៍ថោន ជុំវិញកីឡាករ ម៉ាលីអូប៉ ដែលដណ្ដើមបានជើងឯកប្រាក់លានពីស្ថានីយ៍ ។
ជាមួយគ្នានេះពិធីការិនីទូរទស្សន៍បានដេញដោលនិងសាកសួរ អ្នកស្រី ម៉ាលី ដែលគេដឹងថា គាត់ជាភរិយា របស់លោកគ្រូអេភូថង ភ្លាមនោះស្រាប់តែអ្នកស្រី បាននិយាយប្រាប់មហាជនថា ឈ្មោះ មាលីអូប៉ គឺប្តី របស់ គាត់ជាអ្នកដាក់ឲ្យដោយប្រើឈ្មោះ ប្រពន្ធជាត្រកូល។
អ្នកស្រីបន្តថាកីឡាករ ម៉ាលី អូប៉គឺជាក្មេងម្នាក់ដើរតាម ឪពុកម្តាយទៅធ្វើការនៅប្រទេសថៃជាជាងសំណង់ ធ្លាប់បានហាត់រៀននៅនឹងក្លិបថៃបានខ្លះៗ តែមិនដែលមានឱកាសឡើងសង្វៀនប្រកួតទេ ។
ប៉ុន្តែក្រោយមកស្រាប់តែឃើញមានវីដេអូម៉ាលីអូប៉េធ្លាប់ឡើងសង្វៀនខ្នាតធំៗដូចជាប៉ុស្តិ៍លំភីនី និងសង្វៀនប៉ុស្តិ៍លេខ៧ថៃជាដើមផងដែរ ។
ឈ្មោះដែលម៉ាលីអូប៉ធ្លាប់ប្រើពេលឡើងសង្វៀននៅប្រទេសថៃនោះគឺភិតហ្វា ស្នៀតប្រយុទ្ធរបស់គេ រឹងមាំ ប្រើប្រាស់ បច្ចេកទេសវៃបកលើដៃគូបានយ៉ាងល្អ ហើយអ្វីដែលលោកស្រីប្រឹងបំភ្លៃការពិតនោះកុហកមហាជននោះ គឺស្នៀតពិឃាតរបស់ម៉ាលីអូប៉ ប្រើប្រាស់ចេញចូលបានល្អ នៅលើសង្វៀនពេលវាយបកលើដៃគូរម្តងៗ ។ អ្នកស្រីម៉ាលីបានបន្តថា ពេលមកស្រុកខ្មែរលោកអេភូថងជាប្រធានក្លិបបានចាប់គូរតម្រូវឲ្យវៃជាមួយកីឡាករកម្ពុជា ដែលទើបនឹងចូលហ្វឹកហាត់ខ្ចីបច្ចេកទេស ។ សកម្មភាពរបស់ម្ចាស់ក្លិបខាងលើ ពិតជាមានចេតនាដើម្បីទទួលបានការគាំទ្រពីមហាជននិយមវិស័យគុនខ្មែរ ឲ្យលើកសសើរក្លិបរបស់ខ្លួនថាពូកែបង្វឹកសិស្សបានល្អ៕
សូមទស្សនា វីដេអូ ម៉ាលីអូប៉ វៃប៉ុស្តិ៧ថៃ