ទំព័រដើម ទេសចរណ៍ សម្រស់ឆ្នេរកែបនៅតែទាក់ទាញភ្ញៀវទេសចរណ៍បង្កប់នូវផ្ទៃសមុទ្រដ៏វែងឆ្ងាយ

សម្រស់ឆ្នេរកែបនៅតែទាក់ទាញភ្ញៀវទេសចរណ៍បង្កប់នូវផ្ទៃសមុទ្រដ៏វែងឆ្ងាយ

ព័ត៌មានជាតិ និងទេសចរណ៍

0 មត្តិ

ខេត្តកែប÷  ដែនដីសមុទ្រគឺជាតំបន់មួយនៅភូមិភាគនិរតីនៃប្រទេសកម្ពុជា ពោពេញដោយសក្តានុពលខាងសម្រស់ធម្មជាតិខ្យល់អាកាសបរិសុទ្ធ ព្រៃឈើនិងឆ្នេរខ្សាច់ដ៏ស្រស់បំព្រងគួរជាទីគាប់ចិត្ត សម្រាប់មនុស្សម្នាផងទាំងពួង ដែលនិយមក្រេបយកខ្យល់អាកាសបរិសុទ្ធ ផុសចេញពីផ្ទៃទឹកពណ៌ខៀវ រលកបោកបក់ញាំងអារម្មណ៍ឲ្យទោទន់ទៅតាមវេយោដែលបក់មកនោះ  ។ទិដ្ឋភាពដ៏ស្រស់ត្រកាលរបស់នាង

ជាការពិតណាស់ប្រជាទេសចរណ៍ ចម្រុះជាតិសាសន៍ បាននាំគ្នា ចាប់អារម្មណ៍និងការថតរូបបែបសែលហ្វីនិង ព្រីវេឌីង ដើម្បីផ្តិតយកទិដ្ឋភាពទូទៅនៃ សម្រស់ដ៏អស្ចារ្យឆ្នេរកែបខេត្តកំពត របស់កម្ពុជានៃយើង ។

ឥឡូវនេះយើងងាកមកមើល ការថតរូប របស់ស្ត្រីម្នាក់បានទាក់ទាញចំណាប់អារម្មណ៍បន្ទាប់ពីនាងដាក់បង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមហ្វេសប៊ុក របស់នាងសម្រស់ស្រ្តីខ្មែររូបនេះមិនចាញ់និងហ្វូងតារាភាពយន្តប៉ុន្មានទេ កត្តាសំខាន់នៃការថតរូប ផ្តើមចេញពីភាពប៊ុនប្រសព្វរបស់អ្នកថត(ជាងថត)ទន្ទឹមនឹងនោះត្រូវចេះជ្រើសរើសពន្លឺ ព្រះអាទិត្យ”ហាមថតរូប បញ្រ្ចាស់និងពន្លឺ” ផ្ទៃនៅជុំវិញរូបថាតើរូបយើងត្រូវនិង ផ្ទៃពណ៌អ្វីទើបសក្តិសម ?។ ឆ្នេរសមុទ្រកម្ពុជា

ក្រៅពីការថតរូប អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ បានយកទីធ្លា ឆ្នេរធើ្វជាកន្លែងដេកសម្រាកលំហែរកាយ ជាលក្ខណៈក្រុមគ្រួសារ បង្កបរិយាកាសសប្បាយរីករាយ ជាពិសេសនាពេល រសៀលថ្ងៃចាប់អស្តង់ ពន្លឺច្រាលចេញពីផ្ទៃទឹកបង្កើតបានជាពន្លឺពណ៌មាស ធ្វើឲ្យសោភ័ណស្បែក កាន់តែទាក់ទាញថែមមួយកម្រិតទៀត ៕  សូមនាំគ្នាមកតាមដានដូចខាងក្រោម÷

របៀបថតរូប និងទិដ្ឋភាពទូទៅ

 

 

អត្ថបទពាក់ព័ន្ធ