ទំព័រដើម ព័ត៌មានសំខាន់ៗ បុរសជនជាតិខ្មែរម្នាក់ត្រូវសមត្ថកិច្ចថៃចាប់ឃាត់ខ្លួននៅខេត្តស្រះកែវ 

បុរសជនជាតិខ្មែរម្នាក់ត្រូវសមត្ថកិច្ចថៃចាប់ឃាត់ខ្លួននៅខេត្តស្រះកែវ 

HotNews

0 មត្តិ

ប្រទេសថៃ ÷នគបាលអន្តោប្រវេសន៍ថៃ ប្រចាំស្រុកអារញ្ញខេត្តស្រះកែវបានចាប់ខ្លួនយុវជនខ្មែរម្នាក់ក្រោយពីឆែកឆេរឃើញមាន ប្រាក់បាតថៃជាង៦សែនបាតប្រាក់ថៃ

ជនសង្ស័យ និង វត្ថុតាង

ដែលជនសង្ស័យដឹកជញ្ជូនតាមកាបូបពណ៌ខ្មៅ បំរុងចេញពីប្រទេសថៃចូលមក កម្ពុជា  ។

សេចក្តីរាយការណ៍បានឲ្យដឹងថា លុយដ៏ច្រើនដែលជនសង្ស័យ ដឹកជញ្ជូននោះគឺ លើសនិងច្បាប់ នៃព្រះរាជាណាចក្រថៃ ដែលបានកំណត់ ពោលគឺ ម្នាក់អាចយកប្រាក់តាមខ្លួនយ៉ាងច្រើន៤០០០ដុល្លារតែប៉ុនណោះករណីមានលើសចំនួនបែបនេះ ត្រូវបានចោទប្រកាន់តាមច្បាប់ជាក់ជាមិនខាន។

យ៉ាងណាប្រសិនបើ លោក លោកស្រី មានប្រាក់លើសពីចំនួន បានកំណត់ ត្រូវចូលទៅប្រកាសនៅ និងការិយាល័យគយដើម្បីរួចផុតពីការចាប់ខ្លួន ។

នគរបាលអន្តោប្រវេសន៍ថៃប្រចាំច្រកទ្វារអន្តរជាតិខ្លងឡឹកបានបង្ហើបថា÷បរុសដែល សមត្ថកិច្ចថៃចាប់ខ្លួននោះ គឺជាជនជាតិខ្មែរឈ្មោះ ហៃ ប្រូសៀរមានអាយុ៣២ ឆ្នាំវត្ថុតាងចាប់យកមានកាបូបពណ៌ខ្មៅនិងប្រាក់ចំនួន៦១៧,០០០បាត ។

ករណីចាប់ខ្លួននេះប្រព្រឹត្តនៅម៉ោង១០និង ១៥នាទី ថ្ងៃទី១៧ខែមេសា ឆ្នាំ២០២៤ស្ថិតក្នុងស្រុកអារញ្ញខេត្តស្រះកែវប្រទេសថៃ ។

ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ច គយ និងជំនាញពាក់ព័ន្ធ កសាងសំណុំរឿងទៅតាមផ្លូវច្បាប់ របស់ប្រទេសថៃ ។

សូមរំលឹកថាពលរដ្ឋកម្ពុជាជាច្រើនដែលបានរកស៊ីចេញចូលប្រទេសថៃពាក់ព័ន្ធនឹង អំពើដឹកជញ្ជូនប្រាក់ឲ្យក្រុមអ្នកបើក បនល្បែងអនឡាញខុសច្បាប់នៅទឹកដី កម្ពុជា ក្រុងប៉ោយប៉ែតបើមិនប្រយ័ត្នទេមុខជាត្រូវសមត្ថកិច្ចថៃចាប់ខ្លួនដូចករណីខាងលើជាមិនខាន៕

អត្ថបទពាក់ព័ន្ធ