បន្ទាយមានជ័យ÷ អាគារមានកំពស់កប់ពពកមួយកន្លែងស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលមានយីហោដឹប្លូស្កាយ បៀលឌីងអាគារខាងលើជាកម្មសិទ្ធិកររបស់លោក ឧត្តមសេនីយ៍ទោ ទៀ ចាង អតិតជាមេកងសន្តិសុខនៃក្រុមហ៊ុនកាស៊ីណូស្តារវីហ្គាស ហៅ ផ្កាយប្រាំ បច្ចុប្បន្នជាកងខេមរភូមិន្ទ នៃក្រសួងការពារជាតិនាយកដ្ឋានអឆវុធគីមីសាស្ត្រ ។
សេចក្តីរាយការណ៍បានឲ្យដឹងមកថា អាគារដឹប្លូស្លាយបៀលឌីង ត្រូវបានជនមិនស្គាល់មុខ ប្រើប្រាស់អាវុធស្វ័យប្រវត្តិបាញ់ត្រូវជាច្រើនគ្រាប់ នៅផ្នែកខាងលិចឈៀងខាងជើងជាន់ទី០៧ចំនួន ០៣ប្រឡោះនិងជាន់ទី៤ផងដែរ កាលពីចុងខែធ្នូ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ។
យោងស្លាកស្នាមនៃអាគារខាងលើ ការបាញ់នោះអាច មិនមានចម្ងាយឆ្ងាយពីគ្នា ប៉ុន្មានឡើយ ព្រោះនៅពទ្ធ័ជុំវិញអាគារនោះមានសំណង់ថ្មីៗជាច្រើន ដែលកំពុងស្ថាបនានៅឡើយ ។
បើយោងតាមការ ប៉ាន់ស្មានរបស់ពលរដ្ឋ ដែលមានបទពិសោធន៍ខាងវាស់វែង នៃរង្វាស់គ្រាប់កាំភ្លើងបាន ឲ្យដឹងថាការបាញ់គ្រាប់បណ្តាលឲ្យអាគារ The blue sky building ត្រូវជាច្រើនគ្រាប់នោះ អាចនៅមិនឆ្ងាយពីកន្លែងកើតហេតុប៉ុន្មានទេ ។ពួកគេថាបើសមត្ថកិច្ច មានបទពិសោធន៍ក្នុងការស្រាវជ្រាវ នោះ មិនយូរប៉ុន្មានទេ ខ្មាន់កាំភ្លើង ដែលបាញ់ប្រហារលើអាគារនឹងមិនអាចរួចខ្លួនឡើយ ។
លោក ឧត្តមសេនីយ៍ទោ ទៀ ចាង ម្ចាស់អាគារ កាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០២៣ បានឲ្យដឹងថា ករណីដែលបណ្តាលឲ្យអាគាររបស់គាត់ ត្រូវគ្រាប់កាំភ្លើងនោះមានមែន តែមិនបណ្តាលឲ្យមាន មនុស្សរងរបួសទេ លោកបន្តថា ប្រហែលជា កើតចំថ្ងៃ ឆ្លងឆ្នាំសកល ដែលជាហេតុធ្វើឲ្យ លោកមិនសូវចាប់អារម្មណ៍។ លោកបានបន្តទៀតថា សមត្ថកិច្ចបានកំពុងតែស្រាវជ្រាវនៅឡើយលើករណីខាងលើ។
ចំណែកលោក សៅសារឿន អធិការនគរបាលក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២៣ បានឲ្យដឹងថា÷ករណីខាងលើលោកបានឲ្យកម្លាំង នគរបាលចុះទៅដល់កន្លែងកើតហេតុហើយ ជំហានបឋមលោកកត់សម្គាល់ថាជាករណីអ្នកស្រវឹងគប់នឹងដបស្រាគ្មានអ្វីត្រូវកត់សម្គាល់ឡើយ៕ ដោយ ស៊ីក្លូខ្មែរ