ភ្នំពេញ៖អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋានៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នេះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនហើយ តាមដីការបស់តុលាការក្រោមបទចោទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (សែកស្អុយ)។
ការចាប់ខ្លួនលោក ថាច់ សេដ្ឋានៅម្តុំវត្តសំរោង អណ្តែត ខណ្ឌសែនសុខរាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះពាក់ព័ន្ធបទល្មើសចេញសែកអត់លុយ (សែកស្អុយ) និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
តាមដីការបស់តុលាការ បានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនលោក ថាច់ សេដ្ឋា មកកាន់សាលាដំបូងរាធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយក្រោយការចាប់ខ្លួន លោក ថាច់ សេដ្ឋា ត្រូវបាននាំភ្លាមៗទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត៕ សុីក្លូខ្មែរប៉ុស្តិ៍