ទំព័រដើម ព័ត៌មានសំខាន់ៗ Ford ចង្កូតស្តាំរបស់មន្ត្រីយោធាម្នាក់ត្រូវតម្រួតថៃក្រសោបបានពេលចូលដីថៃ

Ford ចង្កូតស្តាំរបស់មន្ត្រីយោធាម្នាក់ត្រូវតម្រួតថៃក្រសោបបានពេលចូលដីថៃ

ព័ត៌មាន សន្តិសុខ

0 មត្តិ

បាត់ដំបង៖រថយន្ត​មួយ​គ្រឿង​ម៉ាក​FORDចង្កូត​ស្ដាំ​ពណ៌សពាក់​ស្លាក​លេខ ​ប​-មាន​ជ័យ 2A-​6533បើក បរដោយ​មន្ត្រី​យោធា​ខ្មែរ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃាត់បណ្ដោះ​អា​សន្នខណៈ​មន្ត្រី​យោធា​ម្នាក់​នោះ​បើក​ឆ្លង​ព្រំដែន​ចូល​ទៅ​ដីថៃ ។

ហេតុការណ៏ឃាត់រថយន្តនោះនៅចំណុចផ្សារ​ឡែ​ម​ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ  ប្រឈមនិង​ច្រក​ទ្វារ​អអន្តរជាតិដូងស្ថិត​ក្នុងស្រុក​កំ​រៀងកាលពី​​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី៩ មក​រាឆ្នាំ២០២៣ម្សិលមិញ ។

ប្រភព​ពី​មន្ត្រី​ព្រំដែន​បាន​ឲ្យ​ដឹង​ថា÷ ម្ចាស់​រថយន្ត​ម៉ាក​ហ្វ័​ត​ត្រូវ​សមត្ថកិច្ច​ថៃ​រឹបអូស​យក​នោះ ឈ្មោះ កែវ ជា ភេទប្រុស​មានអាយុ​៥៨​ឆ្នាំបំរើការងារជា​មន្ត្រី​យោធា​នៅ​អង្គភាពកងពលតូច​ថ្មើ​ជើង​លេខ​៥៣ ប្រភពដដែលបន្តថារថ​យន្ត​ ដែលថៃឃាត់នោះចង្កូត​ស្ស្ដាំបាន​បើក​ឆ្លង​ចូល​ទៅ​ទឹកដី​ថៃក៏​ត្រូវ​អាជ្ញាធរ​ថៃឃាត់​​មិន​ឲ្យ​ឆ្លង​ដែន​ត្រឡប់​មក​ដី​ខ្មែរ​វិញទេ។ភ្លាមនោះ​ត​ម្រូ​ត​ថៃ​ពិនិត្យ​និង​រក​ឃើញ​ថា ភិន ភាគ​នៃ​រថយន្ត​គឺ​មាន​ជាប់ពាក់ព័ន្ធនៅ​ក្នុង​បណ្ដឹង​ដែល​ត្រូវ​ចោរលួច​​ចេញ​បាត់​ពី​ប្រទេស​ខ្លួន យកទៅលក់ឲ្យមន្ត្រីយោធា ។ ជាការសម្គាល់ថា÷ករណីនេះ​មិនមែន​ជា​លើក​ទី​១នោះឡើយដែលតម្រួត​ថៃ​ធ្លាប់​ចាប់​​​រថយន្ត​ចង្កូត​ស្ដាំ ​ឯទៀតៗដែលពលរដ្ឋ​ឬ​មន្ត្រី​ខ្មែរបើក​ឆ្លង​ព្រំដែន​ចូល​ទៅទឹកដី​​ថៃ ពួកគេតែងតែដកហូត​យក​រថយន្ត​ចង្កូត​សស្ដាំពី​ពលរដ្ឋ​ឬ​មន្ត្រី​ខ្មែរ ព្រោះពួកគេបានរកឃើញថារថយន្ត​ចង្កូត​ស្ដាំ​ទាំងនោះបាន​បាត់​ពី​ប្រទេស​ខ្លួខ្លនត្រូវ​ចោរលួចហើយ​ម្ចាស់​រថយន្ត​បាន ​ដាក់​ពាពាក្យបណ្ដឹងនៅនឹងសមត្ថកិច្ច​ស្នើ​ឲ្យ​ឆ្មាំ​តាម​បណ្ដា​ច្រក​ទ្វារ​ព្រំដែន​ជួយ​ពិនិត្យ​និង​តាម​ចាប់​យក​រថយន្ត​ទាំងនោះក្នុងករណីចូលក្នុងប្រទេស ថៃ។

បែបណា មន្ត្រីយោធាដែលថៃចាប់យករថយន្តនោះ ប្រភពព័ត៌មានបានឲ្យដឹងនាទីចុងក្រោយនេះថា បានដោះលែងវិញ ឯរថយន្តត្រូវបានរក្សាទុកនៅក្នុងប្រទេសថៃនៅឡើយ ៕

ដោយ- ស៊ីក្លូខ្មែរ

អត្ថបទពាក់ព័ន្ធ