ភ្នំពេញ÷ សេចក្តីរាយការណ៍មួយបានឲ្យដឹងមកថា កាលពីវេលាម៉ោង១៧ថ្ងៃទី៦ខែមករាឆ្នាំ២០២៣ មានករណីប្លន់មួយបានកើតឡើងចំណុចមុខហាង ហួយយ៉ូវជនសង្ស័យប្រើអាវុធLock19 ពណ៌ខ្មៅ N• 2201593 និងកាំបិតចុងស្រួចភ្ជង់យកប្រាក់បានចំនួន៧៣៩ដុល្លារ ។
ហេតុការណ៍ប្លន់ខាងលើប្រព្រឹត្តលើផ្លូវបេតុងស្ថិតក្នុងក្រុម៧៨ ភូមិ១៤សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមនរាជធានីភ្នំពេញ ។
ក្រោយកើតហេតុកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញចុះស្រាវជ្រាវនិងស៊ើបអង្កេតកាមេរ៉ាសុវត្ថិភាពលុះដល់ថ្ងៃទី ០៧ ខែមករាឆ្នាំ ២០២៣ វេលាម៉ោង១៤ និង៣០នាទីរយៈ ពេល១៩ ម៉ោង ក្រោយកើតហេតុ ទើបកម្លាំងបានកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យចំនួន០ ២នាក់÷១ ឈ្មោះ YAO YUHONG ភេទប្រុស ជនជាតិចិនអាយុ៤៣ឆ្នាំ និង២ឈ្មោះ WANG YANG ភេទប្រុសជនជាតិចិនអាយុ៣៦ឆ្នាំ នៅចំណុចផ្លូវមុខច្រកចូលបុរីចំការមនផ្លូវព្រះនរោត្តមសង្កាត់ទន្លេបាសាក់ខណ្ឌចំកាមនរាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមាន÷អាវុធខ្លី១ដើម ម៉ាក LOCK 19 ពណ៌ខ្មៅលេខ ២២០១៥៩៣បង់ចំនួន២និងគ្រាប់ចំនួន១៧គ្រាប់កាំបិតបត់ម៉ាកBrowning ដងឈើចំនួន១ដើម ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពភ្ជង់ប្លន់យកប្រាក់ចំនួន៧៣៩ដុល្លារនៅចំណុចទីតាំងខាងលើពិតប្រាកដមែន ។
បន្ទាប់ពីស្តាប់ចំលើយសារភាពសមត្ថកិច្ចបាន កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំងពីរ ទៅកាន់អាយ្យការសាលារាជធានីភ្នំពេញដើម្បីបន្តនីតិវិធីផ្តន្ទាទោសជនសង្ស័យតាមផ្លូវច្បាប់របស់ប្រទេសកម្ពុជា ៕ ដោយ÷ ស៊ីក្លូខ្មែរ