ទំព័រដើម ព័ត៌មានសំខាន់ៗ កំណាព្យស្តីពីស្រី្តបាត់បង់ដីធ្លីនៅខេត្តបន្ទាយមានជ័យ

កំណាព្យស្តីពីស្រី្តបាត់បង់ដីធ្លីនៅខេត្តបន្ទាយមានជ័យ

ព័ត៌មានសង្គម

0 មត្តិ

ស្ងាត់ៗចេញរឿងផ្សេង

ទុក្ខសោករបស់អ្នកស្រីរិទ្ធិ សុគន្ធា

អាសូរអ្នកស្រី ដៃកាន់ធាតុប្តី ជីវិតញាំញី ត្រូវគេយកផ្ទះ បំពានដីធ្លី រស់រងវេទនា ស្ទើរសូន្យសង្ខារ ។

ធ្លាក់ចូលឧបាយ មន្ត្រីទាំងឡាយ ធ្វើបាបពើតផ្សា ដីធ្លាប់មានប្លង់ គេសង់វីឡា ឱសឱទេវតា ម្តេចមើលមិនឃើញ? ។

ជីវិតរស់នៅ ស្ទើរតែអស់ផ្លូវ ធ្លាក់ដល់ភ្នំពេញ បញ្ហាដីធ្លី ត្រូវគេប្រវញ័ ម្តាយចាស់សម្លាញ់ អាយុកើនរយ ។

ទៅដល់ទីនោះ បានជួបសប្បុរស ចិត្ដធម៌មិនធ្លោយ ចាត់ចែងចុះជួយ ឈឺឆ្អាលបណ្តោយ អ្នកខ្លះក៏អោយ ប្រាក់ទុកហូបបាយ ។

សង្ឃឹមបានរស់ មេធាវីសង្គ្រោះ ស្រាវជ្រាវដីឲ្យ តាក់តែងសាច់រឿង ថ្ងៃមុខថ្ងៃក្រោយ ឱលោកធំអើយ លោភលន់ដល់ណា ? ។

ឥឡូវឃើញជាក់ សំបុត្របានធ្លាក់ រៀបរាប់អក្ខរា ធានារ៉ាប់រង សង់ផ្ទះប៉ោយចារ ភ្នំស្រុកវិញណា ខុសពីខ្លាកូន? ។

ជីវិតអ្នកស្រី ឧបមាឧបមេយ្យ រសាត់ដូចក្បូន បើខេត្តចិត្តធម៌ ផ្តល់ដីខ្លាកូន ម្លេះសក្ត័សមសួន ដែលគាត់ចង់បាន ។

លោកអ៊ុំរាត្រី ពូកែរកដី ចាកឆ្ងាយភូមិឋាន ដីជិតមិនឲ្យ ឆ្លាតណាស់កល្យាណ រាស្ត្ររស់ម្តេចបាន បើឆ្លាតដល់ម្លឹង ? ៕ ដោយ ស៊ីក្លូខ្មែរប៉ុស្តិ៍

អត្ថបទពាក់ព័ន្ធ