ទំព័រដើម ព័ត៌មានសំខាន់ៗ ក្រុងប៉ោយប៉ែតរីកចំរើនមានដល់កន្លែងបើកជក់គ្រឿងញៀនជាចំហរទៀតផង?

ក្រុងប៉ោយប៉ែតរីកចំរើនមានដល់កន្លែងបើកជក់គ្រឿងញៀនជាចំហរទៀតផង?

សន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ៖ មន្ត្រីជំនាញបង្ក្រាបគ្រឿងញៀនបានឲ្យដឹងថាមនុស្សប្រុសស្រីចំនួន២៩នាក់ ត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនទៅ​សាលាដំបូងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះពាក់ព័ន្ធនិងករណីបើកផ្តល់ទីតាំង និងប្រើប្រាស់គ្រឿង​ញៀន ។

ជនសង្ស័យដែលទទួលបានសេវាប្រើប្រាស់គ្រឿង ញៀនត្រូវបាន​សមត្ថកិច្ចចុះបង្រ្កាប កាលពីវេលាម៉ោង០៤ល្ងាចថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០ ២២ នៅហាងលក់គុយទាវមួយកន្លែង ដែលម្ចាស់បានបើកដំណើរការបនល្បែងសុីសងទូបាញ់ត្រីខុសច្បាប់ស្ស្ថិតនៅពីមុខផ្សារអគ្គ​ថ្មីភូមិអូរជ្រៅសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

ហេតុការណ៍ចុះបង្ក្រាបនោះ ដឹកនាំដោយ​លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេតសស្នងការរងទទួល ផែនបប្រឆាំងបទល្មើសគ្រឿងញៀន ជាមួយគ្នានេះមានការសម្របសម្រួលនី​តិវិធីពី លោក លឹម ប៊ុន សុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងការិយាល័យ​ប្រឆាំងគ្រឿងញៀន សហការដោយ​កម្លាំងនគរបាលអធិការដ្ឋាន​ក្រុងប៉ោយប៉ែត ។

ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងបានឃាត់ខ្លួនជនសង្ស័យ ២៩នាក់ ក្នុងនោះមានស្ត្រី០២នាក់ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀន ចំនួន៧.៣៤ក្រាមសំបកថង់ប្លាស្ទិកនិងឧបករណ៍ ជក់គ្រឿងញៀន​មួយចំនួនព្រមទាំង​ទូរស័ព្ទដៃចំនួន ១៣គ្រឿងផងដែរ ។

លោកស្នងការរងបបានបញ្ជាក់ថាផ្អែកតាមការស៊ើបអង្កេតស្រាវជ្រាវ និងចម្លើយសារភាព​របស់ឈ្មោះ តាវ បញ្ញារង្គ​ ភេទប្រុសអាយុ៤៤ឆ្នាំ ដែល​ជាម្ចាស់ ហាងគុយទាវនោះបានបញ្ជាក់ថា÷រូបគេពិត​ជាអ្នកផ្តល់ទីតាំងឲ្យប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ពិតប្រាកដមែន ។

អ្នកតាមដានស្ថានការណ៍សង្គម កម្ពុជា បានលើកឡើងថា បើពលរដ្ឋខ្វះការយល់ដឹងពី តម្លៃសង្គមហើយសង្គមនោះនឹងងាយរងគ្រោះដោយសារ មនុស្សម្នាក់ៗមិនជួយយឺតយោងសង្គមឲ្យបានល្អ ពោលគឺពលរដ្ឋត្រូវតែមានគំនិតស្មារតីជាតិនិយម ដោយពលរដ្ឋត្រូវចេះគោរពច្បាប់របស់ប្រទេសឲ្យបានត្រឹមត្រូវចេះស្រឡាញ់សង្គមល្អថ្ងៃអនាគត សង្គមនឹងល្អបានច្រើនហើយធន់ធានមនុស្សក៏ ល្អតាមរបត់នៃសង្គមជាតិដែរ ៕ ស៊ីក្លូខ្មែរប៉ុស្តិ៍

អត្ថបទពាក់ព័ន្ធ