ទំព័រដើម ព័ត៌មានសំខាន់ៗ វិចិត្រការនីកម្ពុជាម្នាក់ត្រូវក្រុមម៉ាហ្វីយ៉ាកាប់ប៉ងសម្លាប់ដេរអស់២៦០ថ្នេនៅប្រទេសថៃ

វិចិត្រការនីកម្ពុជាម្នាក់ត្រូវក្រុមម៉ាហ្វីយ៉ាកាប់ប៉ងសម្លាប់ដេរអស់២៦០ថ្នេនៅប្រទេសថៃ

ព័ត៌មាន សន្តិសុខសង្គម

0 មត្តិ

ភ្នំពេញ÷ យោងតាមប្រភពព័ត៌មានដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុកថៃបានរៀបរាប់ឲ្យដឹងថាក្មេងស្រីម្នាក់ជាវិចិត្រការីនីជនជាតិខ្មែរធ្វើការងារនៅ ខេត្តឈុនបុរីប្រទេសថៃនាងត្រូវបានក្រុមអ្នកលេងម៉ាហ្វីយ៉ា១ក្រុមជាជនជាតិ

រូបភាពពេលនាងដាក់ពាក្យបណ្តឹង

ប៉ូឡូញបានចាប់ខ្លួននាងហើយវ៉ៃធ្វើទារុណកម្មយ៉ាងព្រៃផ្សៃបំផុតពោលគឺពួកវាប្រួតវៃនិងកាប់លើរាងកាយនាងឲ្យរងរបួសដេរអស់ចំនួន ២៦០ថ្នេរ ។

ក្រោយពីពួកវាបាន ធ្វើទារុណកម្មលើនាងហើយ វាទុកនាងចោលហើយរត់គេចខ្លួនបាត់អស់ ដោយ សារមានបុណ្យបារមីនិងទឹកដោះម្តាយថ្លៃ នារីរងគ្រោះត្រូវបាន គេដឹកជញ្ជូនយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដែលនៅជិតនោះ ។ជាលទ្ធផល ស្ត្រីរងគ្រោះបានរស់រានមានជីវិតវិញ ហើយនាងបានពឹងពាក់រកអ្នកច្បាប់ មេធាវី ដាក់ពាក្យបណ្តឹង ទៅស្នងការដ្ឋាន ប៉ូលិស ខេត្តឈុនបុរីនោះហើយដែរ កាលពីប៉ុន្មានថ្ងៃមុននេះ ។

មន្ត្រីប៉ូលិសបានអះអាង ក្រោយពីទទួលបាន ពាក្យបណ្តឹង ពីក្រុមមេធាវីការពារក្តី ឲ្យនារីជនជាតិ កម្ពុជាហើយ ពួកគេថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកចាប់ខ្លួន ក្រុមម៉ាហ្វីយ៉ានោះ មកផ្តន្ទាទោសឲ្យខានតែបាន បើទោះបីជា ប៉ុលិស បានទទួលពាក្យបណ្តឹងយឺតពេលហើយក្តី។

បែបណាក៏ដោយចុះ គិតមកទល់និង ថ្ងៃអាទិត្យទី១១ខែធ្នូឆ្នាំ២០២២នេះ អង្គភាពព័ត៌មានយើង នូវមិនទាន់បានទទួល ដំណឹងថ្មីពីស្ត្រីរងគ្រោះនៅឡើយទេ លើសពីនេះទៅទៀតក្រុមអ្នកកាសែតយើងក៏នូវពុំទាន់បានដឹងពីអត្តសញ្ញាណរបស់ នាងពិតប្រាកដដែរ ។

លោក នេត សារី អគ្គកុងសូលកម្ពុជាប្រចាំ ខេត្តស្រះកែវ ប្រទេសថៃជុំវិញករណីខាងលើសារព័ត៌មានស៊ីក្លូខ្មែរប៉ុស្តិ៍ យើងមិនអាចទាក់ទងសុំអត្ថាធិប្បាយពីលោកបាននៅឡើយទេ ។

ពាក់ព័ន្ធនឹងករណីក្រុមម៉ាហ្វីយ៉ាជនជាតិប៉ូឡូញ ចាប់អ្នកគូររូបស្ត្រីជាជនជាតិ ខ្មែរកាប់ប្រហារ ហើយជះទឹកអាស៊ីតលើនាងទៀតនោះគឺជាករណីដ៏អមនុស្សធម៌ជាទីបំផុតដែលប្រទេសអ្នកកាន់ព្រះពុទ្ធសាសនាធ្វើមិនបាន ។

ศิลปินวาดภาพสาวชาวกัมพูชา ถูกมาเฟียชาวโปแลนด์หลอกให้ไปวาดรูปที่ชลบุรี พอไปถึงหน้างาน ได้ล็อคตัวเหยื่อเพื่อ ทำร้ายร่างกาย ทั้งใช้มีดฟัน น้ำกรดสาด จนมีแผลทั่วร่าง เย็บไปกว่า 260 เข็ม ผ่านมาหลายวันกว่าตำรวจจะออกหมายจับ จนผู้ต้องหาหลบหนีไปก่อน ผู้เสียหายเลยเข้ามาร้องเรียนกับทนาย៕

អត្ថបទពាក់ព័ន្ធ