ទំព័រដើម ព័ត៌មានជាតិ ប្រជាពលរដ្ឋចេញចូលផ្សារថៃច្រកអន្តរជាតិជាំស្រងាំលើកគ្នាតវ៉ាសុំចេញចូលបាន១ថ្ងៃ

ប្រជាពលរដ្ឋចេញចូលផ្សារថៃច្រកអន្តរជាតិជាំស្រងាំលើកគ្នាតវ៉ាសុំចេញចូលបាន១ថ្ងៃ

ព័ត៌មានជាតិ

0 មត្តិ

ឧត្ដរមានជ័យ÷ក្រុមអាជីវករនិងកម្មករចេញចូលផ្សារមឿងម៉ៃជាប់ព្រំដែនខ្មែរ-ថៃជាច្រើននាក់លើកគ្នាតវ៉ាបិទផ្លូវនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំស្រងាំទាមទារឱ្យអាជ្ញាធរជួយសម្រួលដោះស្រាយដល់ពួកគាត់បញ្ចុះតម្លៃពេលចូលទៅ ផ្សារថៃដោយពុំចាំបាច់ប្រើប័ណ្ណព្រំដែនរឺបូឌឺផាស់ ។

ពលរដ្ឋអ្នកតវ៉ាទាំងនោះមានសរសេរបដាស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយចំនួន៣ ចំណុចរួមមាន៖
១- ស្នេីសុំសំបុត្រតម្លៃ១០ បាតចេញ- ចូលមិនប្រេី Border Pass)ចូលត្រឹមផ្សារថៃ ។
២-សុំចេញ-ចូលរាល់ថ្ងៃ មិនចាំបាច់ថ្ងៃណាត់ រឺ ហៅតាឡាតណាត់ ។
៣-សុំម៉ូតូចេញ-ចូលតម្លៃត្រឹម២០បាត ខ្មែរ-ថៃ ។

ការតវ៉ានេះស្ថិតនៅត្រង់ចំណុចភូមិ ជា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ កន្លែងទៅនេះ  ។

ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋ បានឲ្យដឹងថា បើគណកម្មការមិនមានដំណោះស្រាយទេ ពួកគាត់នឹងមិនរំសាយការជួបជុំនេះទេ កន្លែងទៅពួកគាត់បាន ស៊ូទ្រាំ ប៉ុន្តែអាជ្ញាធរកម្ពុជា ហាក់គ្មានក្តីមេត្តា ចំពោះទុក្ខវេទនារបស់ពលរដ្ឋសោះឡើយ ។

យ៉ាងណាក៏ដោយនាព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០២២នេះលោកប៉ែនសុសលអភិបាលខេត្តឧត្តរមានជ័យ សារព័ត៌មានយើងមិនអាច សុំឲ្យលោកធ្វើការបកស្រាយបាននៅឡើយទេ ជុំវិញករណីពលរដ្ឋតវ៉ាបិទច្រកព្រំដែនអន្តរជាតិជាំស្រងាំកាលពីថ្ងៃទី៤កន្លងទៅ ៕

អត្ថបទពាក់ព័ន្ធ