ទំព័រដើម ព័ត៌មានសំខាន់ៗ អាជ្ញាធរឆែកឆេរ​អគារ​ក្រុមហ៊ុន​មួយ​កន្លែងរក​ឃើញ​ជនអន្តោប្រវេសន៍ជាង២០០​នាក់

អាជ្ញាធរឆែកឆេរ​អគារ​ក្រុមហ៊ុន​មួយ​កន្លែងរក​ឃើញ​ជនអន្តោប្រវេសន៍ជាង២០០​នាក់

ព័ត៌មាន ជាតិ

0 មត្តិ

ព្រះ​សីហ​នុ ៖ ក្នុងរយៈពេល​៣​ថ្ងៃគិត​ចាប់ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកាដល់​ថ្ងៃ​ទី​២ខែធ្នូ ឆ្នាំ​២០២២​រដ្ឋបាល​ខេត្ត ដឹកនាំ​ដោយ​លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះ​សីហ​នុសម្របសម្រួល​ដោយ​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រងនៃ​អយ្អយ្យការសាលាដំបូង​ខេត្ត បាន​បើក​ប្រតិបត្តិការ​​

សកម្មភាពជនអន្តោប្រវេសន៍ក្រោយឆែកឆេរ

ឆែកឆេរ​អាគារ​ក្រុមហ៊ុន​មួយ​កន្លែងស្ថិត​នៅ​ក្រុម​៩ភូមិ​១សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុតាម​ពាក្យបណ្តឹង​លេខ​៦២៧ តាម​រយៈរយលេខHOTLINEរបស់​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកាឆ្នាំ​២០២២ កន្លងទៅនេះ ។

​ប្រតិបត្តិការ​ចុះ​ឆែកឆេរខាងលើ កម្លាំង​សមត្ថកិច្ច បាន​រក​ឃើញ​អ្នកបាន​ប្តឹង​ចំនួន​៥​នាក់ គឺជា​ជនជាតិ​ចិន ​មាន​​នៅ​ក្នុង​បណ្តឹង​លេខ​៦២៧ នៅ​ក្នុង​បន្ទប់​លេខ​៣១៦ ជាន់​ទី​៣  ។

ចំពោះ​ការ​ពិនិត្យ​លើ​ស្ថានភាព​ជនជាតិ​ចិន​ទាំង​០៥​នាក់ក្នុង​បណ្តឹង​នោះសមត្ថកិច្ចលើកឡើងថា នៅ​ក្នុង​បន្ទប់​លេខ​៣១៦ ពុំ​មានការ​ធ្វើ​ទារុណកម្ម និង​មិន​មាន​វត្ថុ​តាង​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្ព្រហ្មទណ្ឌអ្វីទេ ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ការ​ឆែកឆេរ​ទីតាំង​ខាងលើ​ គឺ​បបានរក ឃើញជនបរទេស​ចំនួន២២៣​នាក់ក្នុង​នោះ​មានស្រី​ចំនួន​៣៥​នាក់ ។

យ៉ាងណាក៏ដោយចុះ មជ្ឈដ្ឋានពលរដ្ឋបាន លើកឡើងថា បើជនបរទេសទាំង៥នាក់នោះ ពួកគេរស់នៅ ដោយសុខសាន្តហើយម្តេចចំបាច់ពួកគេលួចលាក់ ចេញមុខប្តឹងក្រុមហ៊ុនខាងលើថាបាន បង្ខាំងមនុស្សខុសច្បាប់ ហើយធ្វើទារុណកម្មធ្វើអ្វី ? ពួកគេបន្តទៀតថា ករណីនេះសង្ស័យតែមន្ត្រី អាជ្ញាធរ ឃុបឃិតគ្នាជាលក្ខណៈជាប្រព័ន្ធកែសំណុំរឿងដើម្បីលាក់បាំងព័ត៌មានអាក្រក់របស់ក្រុមឧក្រិដ្ឋជនដែលបង្ខាំងមនុស្សខុសច្បាប់នោះជាមិនខន ។

សូម​បញ្ជាក់​ថាករណី​ខាងលើ​ននេះកំពុង​ស្ថិត​ក្នុង​នីតិវិធី​របស់​សមត្ថកិច្ចនៅឡើយ មិនមានប្រភពណា មួយដែលច្បាស់លាស់នៅឡើយ ដោយសារ មន្ត្រី អាជ្ញាធរ ហាក់ដូចជាចង់បិទបាំងព័ត៌មាន មិនឲ្យចេញមកក្រៅ ៕ ដោយ ជលសារ

អត្ថបទពាក់ព័ន្ធ