ទំព័រដើម ព័ត៌មានជាតិ សេចក្ដីថ្លែងការណ៍លើសេចក្តីសម្រេចការផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស

សេចក្ដីថ្លែងការណ៍លើសេចក្តីសម្រេចការផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស

ព័ត៌មានជាតិ

0 មត្តិ

ភ្នំពេញ÷សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ពិតជាមានការសោកស្ដាយ និងខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចរបស់តុលាការកំពូលនៅ ព្រឹកថ្ងៃ១៨ ខែវិច្ឆកាឆ្នាំ២០២២ នេះដោយបានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញលេខៈ៧៣០ក្រ៦”ថ” ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ។ និងសាលដីកាសាលាឧទ្ធរណ៍ភ្នំពេញលេខៈ៦២ក្រIV”សស” ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដែលសម្រេចផ្ដន្ទាទោសលើបុគ្គលិកសមាគមអាដហុក ៣រូប រួមមាន លោក នី សុខា លោកស្រី លឹម មុនី លោក យី សុខសាន្ត និង អតីតបុគ្គលិកសមាគម ចំនួន២រូបផ្សេងទៀត គឺលោក ណៃ វ៉ង់ដា និង លោក នី ចរិយា ដាក់ពន្ធនាគារក្នុងម្នាក់ៗ ចំនួន ៥ឆ្នាំ ដោយអនុវត្តក្នុងពន្ធនាគារចំនួន ១៤ខែ ១ថ្ងៃ ចំណែកទោសដែលនៅសល់ត្រូវព្យួរធម្មតាពីបទ សូកប៉ានសាក្សី និង សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមប្បទញ្ញត្តិមាត្រា២៩ និងមាត្រា៥៤៨ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

#ADHOC #អាដហុក #យុត្តិធម៌ #សិទ្ធិមនុស្ស

សម្រាប់ព័ត៌មានលំអិត៖https://bit.ly/3ghmuhg

អត្ថបទពាក់ព័ន្ធ