ភ្នំពេញ÷ កម្ពុជាបានធ្វើពិធីប្រគល់ញញួរនិមិត្តរូបជាប្រធានប្តូរវេនអាស៊ាន (ASEAN) ទៅឱ្យប្រទេសឥណ្ឌូនេស៊ីខណៈកិច្ចប្រជុំកំពូលអាស៊ានលើក ទី៤០ -៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានបិទបញ្ចប់នៅព្រឹកថ្ងៃអាទិត្យទី១៣ខែវិច្ឆិកាឆ្នាំ២០២២នេះហើយ ។

ញញួរជានិមិត្តរូបនៃប្រធានអាស៊ាន
កម្ពុជាត្រូវរង់ចាំ១០ឆ្នាំឬ ១១ឆ្នាំទៀត ទើបអាចវិលត្រឡប់មកធ្វើជាប្រធានអាស៊ានប្តូរវេនសាជាថ្មីវិញទៀត ។
នេះមានន័យថាជាឱកាសចុងក្រោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការធ្វើជាប្រធានប្តូរវេនអាស៊ានប្តូរវេននៅត្រឹមឆ្នាំ២០២២នេះ ។