ទំព័រដើម ព័ត៌មានសំខាន់ៗ ជនបរទេសម្នាក់បាត់ខ្លួន៤ថ្ងៃឃើញសពរួមរឹតដោយចំណងក្នុងទឹកស្ទឹងរហាល

ជនបរទេសម្នាក់បាត់ខ្លួន៤ថ្ងៃឃើញសពរួមរឹតដោយចំណងក្នុងទឹកស្ទឹងរហាល

ព័ត៌មាន សន្តិសុខ

0 មត្តិ

បន្ទាយមានជ័យ÷ បុរសជាជនបរទេសម្នាក់ត្រូវបានក្រុមម៉ាហ្វីយ៉ាមួយក្រុមចាប់ខ្លួននៅចំណុចក្លិបខារ៉ាអូខេមួយកន្លែងយីហោ(ឌឹឃ្វីន)ស្ថិតនៅក្នុងភូមិ បាលិលេយ្យ២សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង៨យប់ថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០ ២២នេះបើយោងតាមអាខោនហ្វេសប៊ុក Tian Tian បានផុស ។

សាកសពជនបរទេសពេលរកឃើញ

ប្រភពព័ត៌មានដែល ស៊ីក្លូខ្មែរប៉ុស្តិ៍ យើងទទួលបាន ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានធ្វើដំណើរពីផ្ទះជួលរបស់ខ្លួន នៅបុរីវិមានដួងចន្ទ័ – KTH ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំឡុងម៉ោង ៨យប់ មកលេងផ្ទះមិត្តភក្តិម្តុំសាលាសង្កាតប៉ោយប៉ែត មុខហាង ខារ៉ាអូខេ The Queen ពេលចេញមកពីផ្ទះមិត្តភក្តិ ស្រាប់តែមានជន មិនស្គាល់អត្តសញ្ញាណមួយក្រុមបានចាប់ជនរងគ្រោះដាក់ ឡានហើយបើកចេញតែម្តង ។

ក្រោយបាត់ខ្លួន មិត្តភក្តិរបស់ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ច នគរបាលក្រុងប៉ោយប៉ែត ដើម្បីឲ្យជួយអន្តរាគមន៍ តាមរក ជនរងគ្រោះនោះមកវិញ ។ បន្ទាប់មកសមត្ថកិច្ចនៃអធិការដ្ឋាន ក្រុងប៉ោយប៉ែតបានស្វះស្វែងរក តាមគោលដៅក្នុងក្រុង ប៉ោយប៉ែត តែមិនឃើញ តំរ៉ុយពីក្រុមម៉ាហ្វីយ៉ានោះទេ ព្រោះពួកវា មានកលល្បិចខ្ពស់ជាង សមត្ថកិច្ចយើង ។

ប្រភពព័ត៌មានដដែលបានបន្តទៀតថា លុះព្រឹកឡើង ថ្ងៃទី០៩ខែ វិច្ឆិកា ឆ្នាំ ២០២២ សមត្ថកិច្ច បានឆែកលេខទូរស័ព្ទ ជនរងគ្រោះ ឃើញតំរ៉ុយនៅម្តុំស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលជាស្រុក មានព្រំប្រទល់ជាប់នឹង ស្រុកក្រឡាញ់ ខេត្តសៀមរាប តមកទៀតសញ្ញានោះបានបាត់ នៅទីនោះជាហេតុធើ្វឲ្យកម្លាំងសមត្ថកិច្ច ពិបាកស្វែងរកជនរងគ្រោះ ។ ស្រាប់តែនៅ ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២២ ពលរដ្ឋបានប្រទះឃើញសាកសព អណ្តែតឡើងលើផ្ទៃទឹក ពោរពេញដោយ សភាពហើមស្អុយរលួយ គួរឲ្យសង្វេគតក់ស្លុតពន់ពេកណាស់ ។ នៅលើដងខ្លួនសព រួមរឹតដោយចំណងខ្សែពណ៌ខៀវ ដែលជនដៃដល់ ចងជនរងគ្រោះផ្អោបនឹង ការុងមានច្រកដីខ្សាច់ គេសន្និដ្ឋាន ថា ក្រុមម៉ាហ្វីយ៉ា បានសម្លាប់ហើយ ដឹកសព តាមរថយន្ត ទៅទម្លាក់ចោល ក្នុងស្ទឹង រហាល ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមាន ចម្ងាយដីប្រមាណជាង១០០គីឡូម៉ែត្រពីក្រុងប៉ោយប៉ែត ។

ចំណែកប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឯទីក្រុងប៉ោយប៉ែត បានសម្តែងនូវក្តីបារម្ភជាខ្លាំង ចំពោះសុវត្ថិភាពរបស់ពួកគេខណៈឃើញសាកសពបុរសម្នាក់ ដែលជាជនបរទេសត្រូវបានក្រុមម៉ាហ្វីយ៉ា សម្លាប់យ៉ាងសាហាវព្រៃផ្សៃបែបនេះ ។ ពួកគេលើកឡើងថា ករណីចាប់ជំរិតនិងបង្ខាំងមនុស្ស ខុសច្បាប់ ដែលប្រព្រឹត្តទៅដោយជនបរទេស ម៉ាហ្វីយ៉ា គឺផ្តើមចេញពីបនល្បែងខុសច្បាប់ អនឡាញ ដែលពួកសង្គមងងឹតបានបើកដំណើរការយ៉ាងអណាធិ បតេយ្យគ្រប់ច្រកល្ហកក្នុងក្រុងប៉ោយប៉ែត ចំណែកពួកអាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋានមានភាពកំ សោយក្នុងការគ្រប់គ្រង ទើបពួកសង្គមងងឹតវាបានដៃបែបនេះដូច្នេះ ។

ពលរដ្ឋដដែលថាកន្លងទៅអំពើចាប់ជំរឹតរបស់ជនជាតិ ចិននិងជនជាតិ ចិនបានប្រព្រឹត្ត នៅ មុខកាសុីណូគ្រីស្តាល់០៧ ១ករណីដែរ កាលពីថ្ងៃទី៤ខែ តុលាឆ្នាំ ២០២២ សមត្ថកិច្ចបានត្រឹមតែដឹងរកមិនឃើញ ជនដៃដល់នៅឡើយទេ គិតមកទល់និងពេលនេះ  ។ ភាពកម្សោយរបស់ សមត្ថកិច្ច មូលដ្ឋាន គឺជា ក្តីបារម្ភ របស់ពលរដ្ឋ ក្នុងសហគមន៍ បើសមត្ថកិច្ច មានជំនាញ ច្បាស់លាស់ ក្រុមម៉ាហ្វីយ៉ា មិនហ៊ាន ចេញធ្វើ សកម្មភាពចាប់ជំរឹតនោះទេ ។

ពាក់ព័ន្ធនឹងករណីខាងលើ លោក សៅសារឿន អធិការនគរបាលក្រុងប៉ោយប៉ែតនាល្ងាចថ្ងៃទី១២ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ សារព័ត៌មានយើងបាន ទូរស័ព្ទទៅលោកដើម្បីឲ្យលោកធ្វើការ អធិប្បាយ ជុំវិញហេតុការ ជនម៉ាហ្វីយ៉ាចាប់មនុស្ស ជំរឹតនេះតែ លោក មិនបានលើកទូរស័ព្ទនោះទេ សង្ឃឹម ថា លោក នឹង បកស្រាយនាពេលក្រោយ ៕

ដោយ ÷ បក្សីចាំក្រុង

អត្ថបទពាក់ព័ន្ធ