ភ្នំពេញ÷ ចាប់បានហើយខ្មាន់កាំភ្លើងដែលជិះរថយន្តស៊េរីទំនើបឡិចហ្សឺស៥៧០ បានបាញ់សម្លាប់បុរសម្នាក់ស្លាប់នៅនឹងកន្លែងកាលពីរសៀលថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២២នៅផ្លូវលេខ ១០១១កែងនិងផ្លូវលេខ១៩៧៨សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានថ្លែងប្រាប់មុននេះថាបុរសដែលជិះរថយន្ តឡិចហ្សឺស៥៧០បាញ់សម្លាប់បុរសម្នាក់កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២២បានចូលមកសារភាពហើយដោយពេលនេះខាងជំនាញកំពុងតែសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ របស់ប្រទេសកម្ពុជា ។
បែបណាក្តីសមត្ថកិច្ចបានបង្ហើបឲ្យដឹងដែរថា ខ្មាន់កាំភ្លើងដែលជាជនដៃឆៅនោះ មាន ឈ្មោះ សៅ សុខុន ជាទាហាននិងជាជំនួយការរបស់លោលឩកញ៉ាម្នាក់ជិះរថយន្តម៉ាកLexus 570 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2BK-7799 ប្រើកាំភ្លើងខ្លីម៉ាកឡុក បាញ់សម្លាប់បុរសម្នាក់កាលពីរសៀល មិញនេះ ។
យោងតាមប្រភពព័ត៌មានផ្សេងទៀតបានឲ្យដឹងថា ជនរងគ្រោះ ជិះម៉ូតូ រត់គេចពីការតាម ចាប់ខ្លួនរបស់សមត្ថកិច្ច ជាច្រើនផ្លូវមកហើយ ស្រាប់តែរត់មកដល់ជិតកន្លែងកើតហេតុ ខ្មាន់កាំភ្លើងបានដកកាំភ្លើង បាញ់សម្លាប់ជនសង្ស័យដែលរត់ពីសមត្ថកិច្ចនោះស្លាប់តែម្តងហើយបានបើករថយន្តរត់បាត់។ តមក ទើបអាជ្ញាធរនិងសមត្ថកិច្ចបានបើកកាមីរ៉ាសុវត្ថិភាពតាមស្តប់ដើម្បីកំណត់បានមុខសញ្ញានៃជនដៃដល់នោះមិនយូរប៉ុន្មានសមត្ថកិច្ចកំណត់មុខសញ្ញាបានដូចការគ្រោងទុកមែន ៕