ស្រីលង្កា÷ នៅលើបណ្តាញសង្គមគេបានឃើញ វេបសាយមួយបានតងបង្ហាញ ប្រភេទម៉ូតូកង់បី ឥណ្ឌា ដែលហៅ-ផាសអែប ធ្វើឲ្យមហាជនចាប់អារម្មណ៍និងរូបរាងដ៏ប្រណិតរបស់វាធើ្វម្នាក់ៗបានតាមរកទីកន្លែងផលិតរបស់ម៉ូតូកង់បីនោះ។
ផាសអែបមុខយក្ស ជាផលិតផលរបស់ប្រទេសស្រីលង្កាមានរចនាម៉ូដយ៉ាងល្អទាំងរូបរាងនិងល្បឿនលឿនជាង ផាសអែបរបស់ឥណ្ឌាហើយទំហំមុខក្រោយធំជាងមុនវាមានប្រណីតភាពជាង ផលិតផលរបស់ប្រទេសឥណ្ឌា៧០%ទៀតផង។
ផាសអែប របស់ប្រទេសស្រីលង្កា កំពុងបង្ហាញការចាប់អារម្មណ៍នៅលើទីផ្សារ ជាពិសេស ប្រទេស កម្ពុជា និង វៀតណាម ថៃ-ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ។
ក្រោយពីបានដាក់តាំងបង្ហាញបម៉ូតូ កង់បី ប្រទេសស្រីលង្កាភ្លាម អ្នករត់ម៉ូតូ កង់បី របស់ ប្រទេសឥណ្ឌា ហាក់ធ្លាក់ទឹកមុខ ខណៈបានឃើញ រូបរាង ផលិតគេល្អជាងខ្លួន ហើយវាយលុកលើទីផ្សារបានលឿនទៀតផង ។
ទាក់ទងនឹង តម្លៃលក់ នៅមិនទាន់ដាក់ បង្ហាញជាសាធារណៈនៅឡើយដែរ អ្នកខ្លះប៉ាន់ប្រមាណថា ខ្ទង់៥០០០$ ឬអាចលើសពីនេះ ព្រោះបើយោងលើ ប្រព័ន្ធប្រតិបត្តិការរបស់វា ក៏មានបច្ចេកទេសខ្ពស់ជាង ផលិតផលរបស់ក្រុមហ៊ុនកង់បីឥណ្ឌាដែរ ៕