ទំព័រដើម ព័ត៌មានសំខាន់ៗ ដឹងរឿងពិតហើយករណីបុគ្គលិកក្រុមហ៊ុនកាស៊ីណូក្រោនរីសតដែលថាគេរំលោភបូកនោះ?

ដឹងរឿងពិតហើយករណីបុគ្គលិកក្រុមហ៊ុនកាស៊ីណូក្រោនរីសតដែលថាគេរំលោភបូកនោះ?

សន្តិសុខសង្គម

0 មត្តិ

ខេត្តបន្ទាយមានជ័យ÷នារីស្រស់ស្អាតម្នាក់ជាបុគ្គលិករបស់ក្រុមហ៊ុនកាសុីណូក្រោនរីសតរបស់ លោកឧកញ៉ា កុក អាន ដែលមានទីតាំងស្ថិតក្នុងភូមិ ក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវបានប្រភពព័ត៌មានបង្ហើប ថានាងឈ្មោះ រី ចន្តា ជាបុគ្គលក្រុមហ៊ុនផ្នែកគណនេយ្យករ ទទួលបន្ទុកកិច្ចការបង់ប្រាក់អគ្គិសនី  ។

យោងខ្លឹមសារនៃអគ្គស្នងការនគរបាលជាតិចុះថ្ងៃទី០៧ ខែតុលាឆ្នាំ២០២២នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះ ពេន ចាន់ថា ត្រូវជាប្តីបានប្ដឹងបាត់ប្រពន្ធ របស់ខ្លួនឈ្មោះ រី ចន្ថា ក្រោយទទួលដំណឹង មកថានាងត្រូវបានគេចាប់បង្ខាំង​និងរំលោភ សេពសន្ថវ ហើយគម្រាមសម្លាប់ទៀតផង ។

ក្រោយពីបានទទួលបណ្ដឹងភ្លាម នាយកដ្ឋានបានបើកការស្រាវជ្រាវជាបន្ទាន់ដោយប្រើរយៈពេល០៣ថ្ងៃដោយរកឃើញថាជារឿងប្រឌិត ការពិតមិនត្រូវបានគេបង្ខាំង​ចាប់ទុករំលោភបូកអី្វនោះទេ ។ រឿងដែលកើតមាននេះគឺជាផែនការសាម៉ីខ្លួនដែលប្រឌិតរឿងនេះឡើងដើម្បីគេចវេសពីការដាក់សម្ពាធពីក្រុមគ្រួសារនិងប្ដីដែលខ្លួនបានស្នើសុំលែងលះគ្នាជាច្រើនដងមកហើយតែប៉ុនណោះ។

ដោយមានការសហការជាមួយកម្លាំងស្នងការដ្ឋាននគររាជធានីភ្នំពេញនិងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវក្រុមការងារបានរកឃើញជនរងគ្រោះនៅផ្ទះមិត្តភក្ដិ​ដែលរាប់អានគ្នាប្រកបដោយរីករាយ ជាធម្មតា។ ក្រោយរកឃើញនារី ឈ្មោះ រី ចិន្តា សមត្ថកិច្ច​នៃនាយកដ្ឋាន​បាន​ធ្វើ​ការ​ណែ​នាំ​និងអប់​រំ​ពី​ការ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ ដល់សាមីខ្លួន។ ហើយនាងបានទទួលស្គាល់កំហុសរបស់ខ្លួនព្រមទាំងធ្វើការសុំទោសជាលាយល័ក្ខអក្សរចំពោះមុខសមត្ថកិច្ចនាយកដ្ឋាន ដោយសន្យាថា÷ មិនធើ្វរឿងអោយមានការភ័យខ្លាចបែបនេះកើតឡើងជាលើកទី២ទៀតនោះទេ ។

សូមបញ្ជាក់ថានាងរី ចិន្តា បានបាត់ខ្លួនកាលពីថ្ងៃទី០៤ខែតុលាឆ្នាំ២០២២ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់និងអូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។នាងត្រូវបាន អះអាងដោយ សមត្ថកិច្ចកាលពីថ្ងៃទី១១ខែតុលាឆ្នាំ២០២២ ថា នាងមិនមានករណីចាប់បង្ខាំងដើម្បីរំលោភសេពសន្ថវ:អ្វីនោះទេព្រោះរូបភាពកាមីរ៉ាបាន បង្ហាញថានាងបានដើរអូសវ៉ាលី ចូលក្នុងរថយន្ត ដោយខ្លួនឯង មិនមានអ្នកណាអូសដៃនាង ដោយបង្ខំឡើយ ៕

អត្ថបទពាក់ព័ន្ធ