ភ្នំពេញ÷ សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៧ខែតុលាឆ្នាំ២០២២នេះសម្រេចឱ្យអនុប្រធានគណបក្សភ្លើងទៀនលោកសុន ឆ័យចាញ់ក្ដី គណបក្សប្រជាជនកម្ពុជានិង គជប ដោយពិន័យជាប្រាក់៩លានរៀលនិងផ្ដល់សំណងជំងឺចិត្តទៅគណបក្សប្រជាជន៣ពាន់លានរៀល ។
លោកមេធាវី ការពារក្ដីឱ្យលោក សុន ឆ័យ លោក ជូង ជូងី បន្តថាវាគឺជារឿងអយុត្តិធម៌សម្រាប់លោក សុន ឆ័យ ដោយសារតែលោកបញ្ចេញព័ត៌មានរិះគន់ការបោះឆ្នោតជាសាធារណៈលោកបន្ថែមថាការតស៊ូមតិនេះក្នុងគោលបំណងឲ្យមានកាបោះឆ្នោតដោយតម្លាភាពនិងយុត្តិធម៌នៅកម្ពុជាបែរជាតុលាការងាកមកផ្ដន្ទាទោសគាត់វិញ ។
លោកមេធាវីថានឹងពិភាក្សាជាមួយលោក សុន ឆ័យ ដើម្បីប្តឹងសាលាឧទ្ធរណ៍បន្តទៀត ៕