ត្បូងឃ្មុំ÷ អ្នកនាំពាក្យសាលាខេត្តមណ្ឌលគីរី លោក នាង វណ្ណៈបានបញ្ជាក់ប្រាប់អង្គភាពសុីក្លូខ្មែរប៉ុស្តិ៍មុននេះថា÷រថយន្តឡិចស៊ីស៥៧០ពណ៌ខ្មៅ ស្លាលេខភ្នំពេញ 2AQ -2225 ពិតជារបស់លោក អភិបាលខេត្តមណ្ឌលគិរីមែនថ្លែងកាលពីព្រឹកថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២នេះ ។
មន្ត្រីដដែលបានបញ្ជាក់ថារថយន្តឡិចស៊ីស៥៧០ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2AQ-2225 គឺបានបង្កគ្រោះថ្នាក់បុកជាមួយម៉ូតូរឺម៉កកាលពីទី២៩ ខែកញ្ញា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៨ស្ថិតនៅភូមិពោធិស្រុក ឃុំ កោងកាង ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ លោកថា ពិតជារថយន្តរបស់លោកអភិបាលខេត្តមណ្ឌលគីរីពិតប្រាកដមែន។ ប៉ុន្តែកំឡុងពេលកើតហេតុនោះលោកអភិបាលមិនបានរួមដំណើរជាមួយរថយន្តបង្កនោះទេ ព្រោះរថយន្តនោះលោកឲ្យមន្ត្រីក្រោមឱវាទរបស់លោកយកទៅជួសជុលនិងបើកយកមកទុកវិញចំណែកលោកអភិបាលខេត្តបានជិះរថយន្តម៉ាកផ្សេងទៀត វ៉ុលវី ហ្គេនពាក់ស្លាកលេខ ភ្នំពេញ 2BT-9992។
បែបណាក៏ដោយចុះ មជ្ឈដ្ឋានពលរដ្ឋ បានរិះគន់ លើម្ចាស់ រថយន្ត ឡិចស៊ីសដែលបាន បង្កហេតុឲ្យមនុស្សស្លាប់ចំនួន២នាក់ ហើយមានចេតនា លុបបំបាត់ភស្តុតាង ដោយដោះស្លាកលេខ ចេញ ជាទង្វើគេចវេស ពីការទទួលខុសត្រូវចំពោះផ្លូវច្បាប់ ៕