បន្ទាយមានជ័យ÷បុរសជនពិការជើងលើកដៃសំពះ សុំឲ្យសម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ជួយអន្តរាគមន៍បន្ទាប់ជាបន្ទាន់ដើម្បីឲ្យពួកគាត់បានដឹកជញ្ជូនទំនិញដូចគ្រាមុនខូវិដ-19 ដែលច្រកទ្វារព្រំដែនកម្ពុជាថៃមិនទាន់បានបិទដំណើរការ ។
ជាក់ស្តែងកាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២ ក្រុមកម្មករ ប្រកបមុខរបរអូសរទេះនៅ ច្រកប៉ោយប៉ែត បានផ្ទុះការតវ៉ាម្ដងរួចមកហើយ លើករណីមន្ត្រីគយប្រចាំការនៅនេះរឹតត្បិតការរកស៊ីដឹកជញ្ជូនទំនិញ ពីប្រទេសថៃចូលមកកម្ពុជា ។ ការតវ៉ានោះត្រូវបាន ស្ងប់ស្ងាត់វិញបន្ទាប់ពី ថ្នាក់ដឹកនាំចុះទៅសម្របសម្រួលជាមួយនឹងក្រុមកម្មករនោះដោយ សន្យានាំយកវិបត្តិកម្មករជូនដំណឹងដល់ថ្នាក់លើ ។
បើទោះបីជាយ៉ាងនេះក្តីស្រាប់តែនៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២២កម្មករអូសរទេះម្នាក់ជាជនពិការ បានដឹកសត្វចង្រិតចំនួន៣០០គីឡូក្រាមនិងដក់ឌឿ ចំនួន៣កេសត្រូវបានមន្ត្រីគយប្រចាំច្រកទ្វារអន្តរ ជាតិប៉ោយប៉ែតស្ទាក់ចាប់ទំនិញរបស់គាត់ដោយ ឡើកឡើងថាជាទំនិញត្រូវបានហាមឃាត់ មិនអោយនាំចូលកម្ពុជា ។ ពលរដ្ឋដដែលបានឲ្យដឹងទៀតថា÷ភ្លាមនោះក្រុមសមត្ថកិច្ចបានចាប់ខ្លួនគាត់ យកទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដឹកជញ្ជូនទំនិញតាមរទេះតទៅទៀត ។
បុរសជាជនពិការជើងម្ខាង ឈ្មោះពៅ ចន បានរៀបរាប់ពីប្រវត្តិរបស់លោក ថា ខ្លួនរបស់គាត់ បានពិការដោយសារធើ្វសឹកសង្គ្រាមជាមួយពួកខ្មែរក្រហមនៅតំបន់ស្រុកម៉ាឡៃកាលពីកន្លែងទៅ គាត់បានបន្តទៀតថា ដោយសារជីវិតភាពខ្វះខាត គាត់មិនចេះលើកដៃសុំទានគេសុីទេ ទើបគាត់ប្រើប្រាស់ជើងម្ខាង ដៃកាន់ឈើច្រត់អូសទាញរទេះដូចសត្វ ដឹកជញ្ជូនទំនិញពីប្រទេសថៃ ចូលកម្ពុជាចំងាយដី មិនក្រោម៥គីឡូម៉ែត្រទេ។ ការអូសរទេះដឹកទំនិញ ក្នុងមួយជើងៗបានប្រាក់មិនលើសពី៣០០បាតប្រាក់សៀមឡើយហើយប្រាក់ទាំងនេះគាត់យកទៅផ្គត់ផ្គង់គ្រួសារនិងថ្លៃឲ្យកូនចៅបានរៀនសូត្រផង។
លោក ពៅ ចន បានរៀបរាប់ទៀតថា បើគយមិនអោយ កម្មករក្រីក្រដឹកជញ្ជូន ទំនិញតាមរទេះ តើអោយពួកគាត់ធ្វើអ្វី ហើយពួកគាត់ទៅពឹងផ្អែក លើអ្នកណា ? ខ្ញុំមិនសុំទានគេហូប គួរតែកោតសរសើរចំពោះ ឆន្ទរបស់ហើយ ក្នុងនាមជាជនពិការ ដោយសារសឹកសង្គ្រាម តស៊ូប្តូរអាយុជីវិត ដើម្បីជាតិមាតុភូមិ ចុងក្រោយខ្ញុំសុំរស់ផងមិនបានមែនទេ? ។
ដោយឃើញភាពអយុត្តិធម៌ខ្លាំងក្លាធ្លាក់មកលើជនពិការជើងពេក ទើបបងប្អូនប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានបង្ហោះរូបភាពនៃការចាប់បង្ក្រាប លោក ពៅ ចន ដោយមន្ត្រីគយ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត តមកថ្នាក់លើបានឃើញរូបភាពបង្ក្រាបនោះវាអាក្រក់ខ្លាំងពេក ទើបចោទជា សំនួរថា តើគាត់ខុសអ្វី ? ។
ប្រភពព័ត៌មានពីមន្ត្រីគយបានឲ្យដឹងថា÷កន្លងទៅជនពិការ ឈ្មោះ ពៅ ចន គឺសមត្ថកិច្ចបានណែនាំនិងហាមឃាត់គាត់ដែរ តែមិនស្តាប់ ហើយបានដឹកជញ្ជូនទំនិញដែលបានហាមនោះក្នុងមួយថ្ងៃៗរាប់សិបជើង ។ ប្រភពដដែលបានបន្តថា បច្ចុប្បន្ន គយ មិនអនុញ្ញាតឲ្យមានរទេះដឹកជញ្ជូនទំនិញទេ ព្រោះជាច្រកសម្រាប់តែ អ្នកទេសចរណ៍ឆ្លងកាត់ បើមានគឺដឹកតាមរថយន្ត ចំពោះរទេះអាច ដឹកជញ្ជូនបានតែឥវ៉ាន់ ពលករចំណាកស្រុកតែប៉ុណ្ណោះ ។
ក្នុងករណីនេះ លោក ងួន កុសល ប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំច្រកអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២៥កញ្ញាឆ្នាំ២០២២ ម្សិលមិញ អង្គភាពព័ត៌មានយើងសួរលោក ជាសារ អេឡិចត្រូនិចដែរ តែលោកមិនបានឆ្លើយតបតយ៉ាងណានៅឡើយទេ ។
លោក អ៊ុំរាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនិងករណីចាំបាច់ខ្លួន ជនពិការខាងលើលោកបានប្រកាន់លើគាត់ជនពិការថាជាអ្នកដឹកទំនិញរំលោភកម្មសិទ្ធិបញ្ញា ពោលជាទំនិញហាមឃាត់ នេះយោងតាមសារជាសម្លេងរបស់លោកដែលយើងបានទទួល កាលពីកន្លងមក ។
យ៉ាងណាក៏ដោយចុះ ក្រោមកម្មករដែលប្រកបរបរដឹកទំនិញ ស្នើសុំឱ្យរាជរដ្ឋាភិបាល មេត្តាពិចារណា ឲ្យពួកគាត់បានដឹកជញ្ជូនទំនិញតាមរទេះដូចគ្រា មុនវិញដើម្បីកាត់បន្ថយជីវភាពលំបាកប្រចាំថ្ងៃ ។
ដោយ: ស៊ីក្លូខ្មែរប៉ុស្តិ៍