ទំព័រដើម ទេសចរណ៍ សមាជិកមូលនិធិស៊ីក្លូនៅរាជធានីភ្នំពេញ៣០០នាក់ទទួលថវិកាសម្ភារៈរបស់សម្តេចតេជោហ៊ុន សែននាឱកាសបុណ្យភ្ជុំបិណ្ឌ

សមាជិកមូលនិធិស៊ីក្លូនៅរាជធានីភ្នំពេញ៣០០នាក់ទទួលថវិកាសម្ភារៈរបស់សម្តេចតេជោហ៊ុន សែននាឱកាសបុណ្យភ្ជុំបិណ្ឌ

ព័ត៌មាន សេដ្ឋកិច្ច

0 មត្តិ

ភ្នំពេញ៖ សមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០០នាក់ទទួលបានថវិកានិងសម្ភារៈរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយាន កម្ពុជា(ស៊ីក្លូ) និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ  ។

ថវិការនិងសម្ភារៈទាំងនេះត្រូវបានលោកម៉េតមាសភក្តីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា តំណាងឲ្យលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានក្រុមប្រឹក្សា ភិបាលមូលនិធិត្រីចក្រយាន កម្ពុជាប្រគល់ជូនពួកគាត់នាព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២នេះនៅសាលារាជធានីភ្នំពេញ ។

លោកម៉េត មាសភក្តី បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តែងអោយ លោក ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ។ ជាក់ស្តែងនៅពេលនេះពួកគាត់ទាំង៣០០នាក់បានទទួលថវិកានិងសម្ភារៈរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បន្ថែមពីលើការឧបត្ថមប្រចាំខែជូនពួកគាត់ដែលអំណោយក្នុងម្នាក់ៗទទួលបាន ៥០,០០០រៀល មី២កែសទឹកបរិសុទ្ធ២កែសនិងទឹកត្រី១យួរ ។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនជាសមាជិកមូលនិធិស៊ីក្លូ ពោលគឺអោយតែមានពិធីបុណ្យជាតិធំៗ ម្តងៗសម្តេចតែងផ្តល់អំណោយជូនពួកគាត់ជានិច្ច។ ក្រៅពីនេះបងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ។ ដោយក្នុង១ខែៗពួកគាត់អាចបើកបាន៣ដងក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនបណ្ណ័(ប. ស. ស) ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយមិនបាច់អស់ប្រាក់ ។

សូមបញ្ជាក់ថា÷មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨គឺមានរយៈពេល៤ឆ្នាំ មកហើយក្រោមការផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំ តរៀងមកម្ល៉េះ ៕ ដោយ÷ ស៊ីក្លូខ្មែរ

អត្ថបទពាក់ព័ន្ធ