បន្ទាយមានជ័យ÷ ប្រជាពលរដ្ឋរិះគន់អាជ្ញាធរក្រុងប៉ោយប៉ែតដែលបង្ក្រាបលើប្រភេទកីឡាស្នូកឃ័រ បែជាមើលមិនឃើញបនល្បែងអនឡាញខុសច្បាប់ រីកដូចផ្សិតក្នុងសហគមន៍ជាពិសេសតាមអគារខ្ពស់ៗ ដែលសុទ្ធសឹងជាបនល្បែងអនឡាញជនបរទេស ។
ការរិះគន់នេះធ្វើឡើងបន្ទាប់ពីពួកគេបានឃើញគណកម្មការចំពោះកិច្ច ដែលដឹកនាំដោយលោក ប្រាក់ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ទើបនឹងឡើងបុណ្យថ្មីៗថ្ងៃមុននោះ បានបង្ក្រាបលើទីតាំង កីឡាស្នូកឃ័រមួយកន្លែង ស្ថិតក្នុងសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត នាថ្ងៃី២២ខែកញ្ញា២០២២ ។
ពលរដ្ឋដដែលបានលើកឡើងទៀតថា÷ស្នូកឃ័រជាប្រភេទកីឡាមិនមែនជាប្រភេទល្បែងសុីសងខុសច្បាប់ឡើយ បើបង្ក្រាបស្នូកឃ័រ បែបនេះកម្ពុជា ថ្ងៃខាងមុខ នឹងគ្មានកីឡាប្រភេទនេះទៀតហើយ ។ ពួកគេថា កីឡាស្នូកឃ័រ គេលេងដើម្បីសុខភាពផង និងដើម្បីជាមិត្តភាពផង មិនមែនជាល្បែងលេង ភ្នាល់ចាញ់ប្រាក់រាប់លានរៀលឯណា លើសពីនេះ ប្រសិនបើទីតាំងស្នូកឃ័រណាលេងដើម្បីភ្នាល់ ដាក់ប្រាក់អាជ្ញាធរគួរតែមានការអប់រំដល់ពួកគាត់ ជាជាងចុះបិទទីតាំងប្រភេទកីឡាបែបនេះឡើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះលោកប្រាក់ប៉ូលី ដែលជាប្រធានគណៈកម្មការចុះបង្ក្រាបខាងលើមិនទាន់អាចទាក់ទងសុំឲ្យលោកពន្យល់បាននៅឡើយទេ ជុំវិញពលរដ្ឋប្រតិកម្មលើករណីចុះបង្ក្រាបល្បែងស្នូកឃ័រនេះ ។ រូបភាពគណកម្មការរាជធានីភ្នំពេញបង្ក្រាបបាន
សូមបញ្ជាក់ថាទីតាំងបនល្បែង អនឡាញខុសច្បាប់ មានរាប់សិបទីតាំងដូចជា÷បុរីសាន ស៊ានហូ ស្ថិតក្នុងភូមិ កីឡូម៉ែត្រ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យទីតាំងនៅបុរីខេធី អេច្ឆ ហៅបុរីវិមានដួងចន្ទ័ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងទីតាំងនៅស្រះស្ទួចត្រីរបស់ លោក គឹមឡេដារ៉ូ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ។ល។ ទីតាំងទាំងនោះ សុទ្ធសឹងជាបនល្បែងគ្រាក់ៗ អាជ្ញាធរគប្បីសម្លឹងមើលឃើញមុនគេទើបត្រូវ តែនេះ ក្រុមគណៈកម្មការនេះ បែរជា ឃើញតែ របស់មិនគួរបង្ក្រាបទៅវិញនេះឬវិធានការនាយករដ្ឋមន្ត្រីដាក់ឲ្យបង្ក្រាបនោះ ? ៕