ទំព័រដើម ព័ត៌មានសំខាន់ៗ អ្នករត់ម៉ូតូឌុបនិងផាស់អេបប្រាប់ពីការយកលុយពួកគាត់ដោយមន្ត្រីនគរបាលអន្តោប្រវេសន៍ប៉ោយប៉ែត

អ្នករត់ម៉ូតូឌុបនិងផាស់អេបប្រាប់ពីការយកលុយពួកគាត់ដោយមន្ត្រីនគរបាលអន្តោប្រវេសន៍ប៉ោយប៉ែត

សេដ្ឋកិច្ច និងសង្គម

0 មត្តិ

បន្ទាយមានជ័យ÷ ក្រុមអ្នករត់Passappនៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលប្រឈមនឹងច្រកក្លងឡឹកស្រុកអារញ្ញប្រទេសថៃលើកឡើងពីការបង់លុយឲ្យស្ថាបន័ប៉ុលិសអន្តោប្រវេសន៍ប្រចាំថ្ងៃក្នុងម្នាក់ៗ៣០បាតហើយផាសអេបសរុបមានប្រមាណជាង៦០គ្រឿង ដែលរត់នៅមុខរង្វង់មូល  ។ ដោយឡែកមានមួយក្រុមទៀតឈរជើងនៅផ្លូវរថភ្លើងជាប់និងក្រុមហ៊ុនកាសុីណូក្រោនរីសត មានចំនួនជាង៧០គ្រឿងទៀតផងដែរ ។

ហើយពួកគេត្រូវបង់ប្រាក់ប្រចាំខែចំនួន២៥០០បាតប្រាក់ថៃ ឲ្យទៅមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិប៉ោយប៉ែត ។

ចំណែកក្រុមអ្នករត់ម៉ូតូឌុប នៅនិងច្រកប៉ោយប៉ែតដែរនោះពួកគេត្រូវបង់លុយប្រចាំខែម្នាក់១០០០ បាតប្រាក់ថៃ បើមិនដូច្នោះទេពួកគេច្បាស់ជាមិនអាចរកស៊ីចិញ្ចឹមប្រពន្ធកូនបានឡើយ ។ ក្រោយពីបានបង់លុយប្រចាំខែនិងថ្ងៃរួចហើយមន្ត្រីនៅទីនោះ តម្រូវការឲ្យពួកគាត់ទិញអាយកូម ម្នាក់ ១គ្រឿងនិងកាត់អាវកាក់ពាក់ជាសញ្ញាសម្គាល់ថាពួកគេជាអ្នករកស៊ីបង់លុយឲ្យសមត្ថកិច្ច អន្តោប្រវេសន៍ ។

ថ្លែងរៀបរាប់ពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាចាស់អែបគាត់ទិញមកបង់រំលស់ទេគ្មាន លុយសុទ្ធទិញទេពេលបានហើយយកមករកស៊ី ត្រូវបង់លុយឲ្យសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ប្រចាំខែទៀតពិតជាពិបាកខ្លាំងណាស់ ។ បុរសដដែលបានបន្តថា បើ១ថ្ងៃរកចំណូលបាន៥មុឺន រៀលនោះយើងអាចដោះទ័លបានប៉ុន្តែបើថ្ងៃខ្លះឈឺមិនបានចេញរកពិតជាលំបាកខ្លាំងព្រោះគ្មានចំណូលចូលផ្ទះដល់ខែឡើងត្រូវបង់ប្រាក់ឲ្យក្រុមហ៊ុនផាស់អែបផងបង់កន្លែងរកស៊ីផង។

ពាក់ព័ន្ធនឹងបញ្ហានេះ កន្លែងទៅលោក អុី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតធ្លាប់បានបដិសេធថាលោកមិនបានលូកដៃយកលុយ ពីបងប្អូនអ្នករត់ផាស់អេបនិងម៉ូតូឌុបនៅមុខច្រកទ្វារនោះទេ។ ការបដិសេធនេះធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយលើករណីក្រុមអ្នករត់ម៉ូតូឌុបនិង Pasappបង់លុយ ប្រចាំខែឲ្យមន្ត្រីក្រោមឱវាទរបស់នគរបាលអន្តោប្រវេសន៍ យ៉ាងពិតប្រាកដ ហើយមន្ត្រីនោះជាមនុស្ស ជំនិតរបស់លោក អុី ចំរើនទៀតផង ។

លោក អុី ចំរើន ត្រូវបានប្រភពផ្ទៃក្នុង បង្ហើបមកថា  លុយបានពី ការជួលតូប ឲ្យអាជីវករលក់ដូរ ស្រាបារី ក្នុងមួយតូបតម្លៃ១០០០$ មួយខែ លុយបានមកពីការ គាបសង្កត់ ជនជាតិឡាវ ក្នុង១ថ្ងៃៗមិនក្រោម ៣០០០$ លុយបង់ក្បាលឡានដឹកទំនិញ ១គ្រឿង១០០០បាត ហើយ១ថ្ងៃឡានខ្សែមានសរុប ៤០០គ្រឿងយ៉ាងតិច ។បើបែបនេះមែននោះ ចំណូល ប្រចាំថ្ងៃរបស់លោក អុី ចំរើន ពិតជាមិនធម្មតាទេលើសពីនេះទៅទៀតនោះប្រភពបែកធ្លាយបានឲ្យដឹងថា១ថ្ងៃលោកអុី ចំរើនត្រូវបែង ចែក ផលលាភឲ្យទៅមន្ត្រីក្រោមឱវាទម្នាក់ៗ ៤០០បាតប្រាក់ថៃហើយ១ថ្ងៃលោកចំណាយលើកម្លាំងនគរ បាលក្រោមឱវាទមិនក្រោមពី២,០០០ដុល្លារទេ ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថាកម្លាំងសមត្ថកិច្ច នគរបាលអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិប៉ោយប៉ែត មានសរុប ១៥៦នាក់ក្នុងនោះនាយរងប៉ុស្តិ៍ មានសរុប ៧៦រូប ។

ពាក់ព័ន្ធនឹងបញ្ហានេះក្រុមអ្នកតាមដានការអភិវឌ្ឍន៍កិច្ចការ សង្គមបានលើកឡើងថា សមត្ថកិច្ចមិនគួរឡើយមានចិត្តកេងប្រវ័ញ្ចពលកម្មលើពលរដ្ឋខ្លួន ឯងដូច្នេះទេ។ ព្រោះពួកគេធ្វើការរកចំណូលតាម រយៈសេដ្ឋកិច្ចក្រៅប្រព័ន្ធបែបនេះគួរសម្របសម្រួលឲ្យពួកគេបានរស់ប្រចាំថ្ងៃ ដើម្បីកាត់បន្ថយភាពក្រីក្រ  ។

យ៉ាងណាក៏ដោយចុះនៅព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ ២០២២អង្គភាពព័ត៌មានយើងមិនអាចទាក់ទងលោកអ៊ីចំរើនមេប៉ុស្តិ៍ អន្តោប្រវេសន៍ច្រកទ្វារអន្តរ ជាតិប៉ោយប៉ែតបាននៅឡើយទេជុំវិញពលរដ្ឋ ត្អូញត្អែរថាសមត្ថកិច្ចនគរបាលបានយកលុយលើ អ្នករត់ម៉ូតូឌុបនិងផាស់អែបផងនោះ។

អង្គភាពព័ត៌មានយើងរងចាំបកស្រាយជានិច្ច ប្រសិនបើការចុះផ្សាយទៅហើយមិនទាន់គ្រប់ជ្រុងជ្រោយ ៕

អត្ថបទពាក់ព័ន្ធ