ទំព័រដើម ព័ត៌មានជាតិ ចេញពីសាវនាការលោកកឹមសុខា ថ្លែងអំណរគុណដល់ប្រជានុរាស្ត្រខ្មែរដែលមកគាំទ្រលោកនៅមុខតុលាការ

ចេញពីសាវនាការលោកកឹមសុខា ថ្លែងអំណរគុណដល់ប្រជានុរាស្ត្រខ្មែរដែលមកគាំទ្រលោកនៅមុខតុលាការ

ព័ត៌មានជាតិ

0 មត្តិ

ភ្នំពេញ÷ នាព្រឹកថ្ងៃពុធទី៧ខែកញ្ញាឆ្នាំ២០២២នេះឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសព្រមទាំងមិត្ត សហគមន៍អន្តរជាតិផងដែរ ដែលតែងតែតាមដាននិងទាមទារនូវសិទ្ធិសេរីភាពខណ:រូបលោកទទួល រងនូវភាពអយុត្តិធម៌អស់រយៈពេលជាង៥ឆ្នាំមក នេះ។

ជាមួយគ្នានេះ លោកកឹមសុខា បានកោតសរសើរនិងសូមអរគុណជាអនេក ចំពោះសហមេធាវីការពារក្តីឲ្យលោក សហការី អ្នកគាំទ្ររូបរលោក និងប្រជាពលរដ្ឋខ្មែរដែលតែងតែជួយការពារ លើកទឹកចិត្តនិងផ្តល់យុត្តិធម៌ដល់រូបលោក ដោយបានចូលរួមផ្ទាល់ក្នុងតុលាការនិងតាមដាននៅខាងមុខតុលាការ ទោះបីសវនាការនេះត្រូវបានអូសបន្លាយ រយៈពេលយ៉ាងយូររហូតដល់ទី៥៥ហើយក៏ដោយចុះ ។

ឯកឧត្តម បានបន្តលើកឡើងទៀតថា ខណៈនេះដែរក្នុងនាមជាអ្នកមានជំនឿលើព្រះពុទ្ធសាសនា មានព្រហ្មវិហារធម៌ ប្រកាន់យកនូវគោលការណ៍អហិង្សា និងក្នុងនាមជាអ្នកគោរពប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ ដែលយើងតែងតែធ្វើអំពើជាកុសលស្គាល់បុណ្យនិងបាប កតញ្ញូចំពោះមាតុភូមិកម្ពុជាបុព្វការី ជនញាតិសន្តានទោះបីសេរីភាពមិនមានពេញ លេញក៏ដោយឯកឧត្តមនឹងទៅចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌជាមួយបងប្អូនជនរួមជាតិនៅតាមវត្តអារាមខ្លះតាមសទ្ធានាពេលឆាប់ៗក្នុងសប្តាហ៍ខាងមុខនេះដែរ ។

ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌដែលនឹងប្រារព្ធនៅពេលឆាប់ៗខាងមុខនេះខ្ញុំសូមជូនពរបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសសូមទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាចុងបញ្ចប់ឯកឧត្តម កឹមសុខា បានសរសេរយ៉ាងដូច្នេះថា ÷«ការសម្រេចដោយអគតិ គឺជាអំពើបាប»

«ជួបជុំគ្នាធ្វើបុណ្យតាមទំនៀមទម្លាប់ខ្មែរ គឺអំពើជាកុសល»៕ ដោយ ស៊ីក្លូខ្មែរ ប៉ុស្តិ៍

អត្ថបទពាក់ព័ន្ធ