ភ្នំពេញ ៖កាលពីរសៀលថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០ ២២ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញបានចាប់ខ្លួនឧកញ៉ាម្នាក់ឈ្មោះ ជួប ច័ន្ទ បញ្ជូនទៅតុលាការពាក់ព័ន្ធពីបទមិនបំពេញកាត ព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានគឺជំពាក់បំណុលមិនសងសង្ស័យលោកឧកញ៉ាក្ស័យធន ។
សមត្ថកិច្ចបានអនុវត្តតាមដីកាបញ្ជាឲ្យបង្ខាំងនិងឲ្យឃុំខ្លួនឈ្មោះជួប ច័ន្ទភេទប្រុសមានអាយុ៤៥ឆ្នាំមុខរបរជាពាណិជ្ជករស្នាក់នៅផ្ទះលេខ ៥២ផ្លូវ១២៣សង្កាត់ទួលទំពូង១ខណ្ឌចំការមនរាជធានីភ្នំពេញពីបទមិនបានបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តនៅក្រុមហ៊ុនគឹមហាប់ខូអិលធីឌីស្ថិតក្នុងសង្កាត់ទួលស្វាយ ព្រៃ២ខណ្ឌចំការមនរាជធានីភ្នំពេញកាលពីថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៧។
ដីកាបញ្ជាឲ្យបង្ខំនិងឲ្យឃុំខ្លួនឧកញ៉ា ជួប ច័ន្ទ ចេញដោយលោក ច្រឹង ខ្មៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានយកទៅអនុវត្តនិងចាប់ខ្លួនឈ្មោះជួប ច័ន្ទ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ ។
ក្រោយពីតំណាងអយ្យការបើកការស៊ើបសួរអស់ រយៈពេលច្រើនម៉ោងក៏បានសម្រេចផ្ញើឈ្មោះ ជួប ច័ន្ទ ងារជាឧកញ៉ាទៅសមត្ថកិច្ចវិញតម្រូវឲ្យនៅថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២២នេះនាំជនសង្ស័យមកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តការសាកសួរបន្តនីតិវិធីទៀត។
បែបណាក៏ដោយចុះនៅព្រឹកថ្ងៃទី០៦ខែកញ្ញាឆ្នាំ ២០២២នេះ អង្គភាពសារព័ត៌មានយើង មិនទាន់ទទួលបាន ព័ត៌មានជុំវិញករណីសមត្ថកិច្ច ដោះលែងលោកឧកញ៉ាជួប ចន្ទ នោះឲ្យមានសេរីភាពវិញនៅឡើយទេ ៕