ព្រះវិហារ ÷បង្ក្រាបមេឈ្មួញជួញដូរថ្នាំញៀនខ្នាតយក្សលក្ខណទ្រង់ទ្រាយធំនៅទឹកដី ខេត្តព្រះវិហារដឹកនាំដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី ដែលមានកម្លាំងផែនប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារសហការបង្ក្រាបករណីដឹកជញ្ជូននិង ជួញដូរថ្នាំញៀនឆ្លងដែនខុសច្បាប់ បានឃាត់ខ្លួន ជនសង្ស័យនិងជាជនជាតិចិន០១នាក់រឹបអូសបានគ្រឿងញៀន១០០ គីទ្បូក្រាម ។
ហេតុការណ៍ចុះបង្ក្រាបនោះប្រព្រឹត្ត នៅថ្ងៃទី៣០ខែសីហាឆ្នាំ២០២២ម៉ោង១២និង៣២នាទីថ្ងៃត្រង់ស្ថិតនៅចំណុចភូមិកំពង់ព្រះឥន្ធូ ឃុំ កំពង់ស្រឡៅ២ ស្រុកឆែកខេត្តព្រះវិហារ ។
ក្រោយមកទៀតអយ្យការអមសាលាដំបូងខេត្តព្រះវិហារដឹកនាំពន្លាតដែនសមត្ថកិច្ចបន្តតាមរកមុខសញ្ញារហូតធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅចំណុច ឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានបាញ់គំរាមលើជនសង្ស័យ ឈ្មោះ TU SUERONG ភេទប្រុសមានអាយុ៣៦ឆ្នាំជន ជាតិចិនជាច្រើនគ្រាប់ដើម្បីធ្វើការបង្ក្រាបខណៈរូបគេមិនព្រមឈប់ឲ្យសមត្ថកិច្ចឆែកឆេររថយន្ត។
ក្រោយឃាត់ខ្លួនបានលោកព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារសម្រេចធ្វើការចោទប្រកាន់លើលើជនសង្ស័យ ឈ្មោះ TU SUERONG ទៅចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធី ។
លោកស្រី សម្ផស្ស មុទិតា ជាចៅក្រមស៊ើបសួរក្រោយពី ទទួលបានខ្លឹមសារនៃសំណុំរឿងរួចមកបានសម្រេចចេញដីការ បង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នលើជនសង្ស័យ ឈ្មោះ TU SUERONG ។
ចំពោះវត្ថុតាងចាប់យករួមមាន÷ ជនសង្ស័យ០១នាក់ឈ្មោះ TU SUERONG វត្ថុតាងចាប់យក
កេតាមីន(KETAMINE) ១០០ដុំ ស្មើនិង១០០ គ.គីឡូក្រាម និង៨០ក្រាម រថយន្ត ចំនួន០១គ្រឿង
ទូរសព្ទដៃ ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តព្រះវិហារ៕