បន្ទាយមានជ័យ÷ ប្រជាពលរដ្ឋបាននាំគ្នាទៅចោម រោមមើល អាជ្ញាធរទាំងយប់នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣១ខែសីហាឆ្នាំ២០២២ ។
អ្នកភូមិដែលនាំគ្នាទៅមើលហេតុការណ៏ក្រុមអាជ្ញាធរយកអេស្កាវទ័រកាយលូឡើងដើម្បីរកក្មេងស្រីម្នាក់ដែលធ្លាក់ចូលក្នុងលូកាលពីល្ងាចថ្ងៃទី ៣១ខែសីហា២០២២កន្លងទៅ។ ពលរដ្ឋដដែលបានឲ្យដឹងទៀតថាក្មេងស្រីដែលបានបាត់ខ្លួននោះ ឈ្មោះសូផានីអាយុ៣ខួប ម្តាយឈ្មោះសាង ឡង ឪពុកឈ្មោះនូ ចាន់រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ពួកគេបានបន្តថា មូលហេតុដែលនាំឲ្យធ្លាក់ចូលលូ គឺមកពីដើរលេងជាមួយក្មេងៗអ្នកភូមិហើយបានធ្លាក់ចូលលូដែលមានទឹក លួចខ្លាំង ហើយរអិលជើងធ្លាក់ចូលតែម្តង។ពេលបាត់ខ្លួនហើយពួកគេបានមកប្រាប់អ្នកផ្ទះថាសូផានី បានធ្លាក់ចូលលូហើយ ក្រោយមកទើបភ័យឆោឡោ ដល់អាជ្ញាធរ ចុះមកមើលកន្លែងកើតហេតុនោះ។
លោក គឹម លន់ចៅសង្កាត់រងទី១នៃសង្កាត់អូរជ្រៅ បានឲ្យដឹងថា ក្រោយដឹងភ្លាម លោកបាន ចាត់ចែងក្រុមការងារចុះជួយជាបន្ទាន់ តែរកមិនឃើញរហូតដល់ម៉ោង៩និង២០នាទីយប់ទើបឈប់ ។ លុះព្រឹកឡើងក្រុមការងារបានចុះស្វែងរកម្តងទៀតទើបរកឃើញសពនៅមិនឆ្ងាយពីកន្លែងបាត់នោះទេ ប្រមាណជា៣០ម៉ែត្រនាវេលាម៉ោងប្រមាណជា៧ព្រឹកថ្ងៃទី០១ខែកញ្ញា២០២២ ។
លោក គឹម លន់ សម្តែងក្តីអាណិត និងរំលែកទុក្ខ ជាមួយគ្រួសារនៃសពដោយលោកបានផ្តាំផ្ញើចំពោះអាណាព្យាបាលរួមឲ្យមានការប្រុងប្រយ័ត្នចំពោះ កូនក្មេងតូចៗឲ្យមែនព្រោះថាវាមហន្តរាយជាថាហេតុ ៕