ទំព័រដើម ព័ត៌មានសំខាន់ៗ ក្រុមការងារយុវជនខ្មែរថាវរ:ត្រូវអាជ្ញាធរចាប់ខ្លួន៤នាក់នៅតំបន់ភ្នំតាម៉ៅ

ក្រុមការងារយុវជនខ្មែរថាវរ:ត្រូវអាជ្ញាធរចាប់ខ្លួន៤នាក់នៅតំបន់ភ្នំតាម៉ៅ

Breaking news

0 មត្តិ

តាកែវ÷ យោងតាមសេចក្តីរាយការមួយបានឲ្យដឹងថា សសមាជិកក្រុមយុវជនខ្មែរថាវរ:ត្រូវសមត្ថកិច្ចឃាត់ខ្លួនចំនួន៤នាក់ នៅតំបន់ស្តារកូនឈើឡើងវិញ ក្នុងស្រុកបាទីខេត្តតាកែវនាព្រឹកថ្ងៃទី១៦ខែសីហា២០២២នេះ ។

ចំណែកលោក ស្វាយ សំណាងបានឱ្យដឹងថាសមាជិកខ្មែរថាវរ:ចំនួនបួនរូប ពិតជាត្រូវបានអាជ្ញាធរចាប់ខ្លួនមែន ក្នុងនោះរួមមាន ÷លោក ហ៊ុន​ វណ្ណ: អ្នកនាង ឈឿន​ ដារ៉ាវី​ កញ្ញា សុគន្ធ​ តុលា និង កញ្ញា ឆែម ស្រីគា ពួកគេត្រូវបានសមត្ថកិច្ចខេត្តតាកែវ ឃាត់ខ្លួននៅតំបន់ឈូសឆាយដីព្រៃឈើភ្នំតាម៉ៅ ក្រោយពីឃាត់កម្លាំងបានយកពួកគេទៅកាន់អធិការដ្ឋាននគរបាលស្រុកបាទីដើម្បីសួរនាំ ក្រោយ ពីពួកគេបានដេីរប្រមូលស្នាមមេដៃពីពលរដ្ឋដែលចូលរួមដាំដេីមឈេីមិនសប្បាយចិត្តពីការឈូស ឆាយព្រៃភ្នំតាម៉ៅ ក្នុងគោលបំណងស្នេីឱ្យអាជ្ញាធ របកស្រាយពីការជីករណ្តៅដាំបង្គោលថ្មីៗនេះនៅទីនោះ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤សីហា២០២២ ក្រុមយុវជនខ្មែរថារវ: បានថតសកម្មភាពការជីករណ្តៅដី ដាំបង្គោលពទ្ធ័ជុំវិញដីដែលបានឈួសឆាយព្រៃឈើនោះពេលសួរនាំ គ្មានអ្នកណាម្នាក់ឆ្លើយបានទេ ។

ដោយឃើញ សកម្មភាពជីករណ្តៅបែបនេះ ទើបពួកគេ ដាក់ការសង្ស័យថា ជាករណី ហ៊ុំពទ្ធ័យកដី ប្រើរូបភាពថ្មីទៀត ។ ដើម្បីកុំអោយ មានការសង្ស័យ លើករណីជីបង្គោល ទើបពួកគេ ស្នើសុំឱ្យ ពលរដ្ឋផ្តិតស្នាមមេដៃ ដើម្បីសរសេរ ញាត្តិដាក់ទៅ រដ្ឋាភិបាលព្រៃឈើ ឲ្យជួយបកស្រាយ លើសកម្មភាព ជីកបង្គោលនោះ ។

គេសង្ឃឹមថាក្រោយសួរនាំអាជ្ញាធរនឹងដោះលែងពួកគេទាំង៤នោះឲ្យមានសេរីភាពវិញជាមិនខាន ៕

អត្ថបទពាក់ព័ន្ធ