បន្ទាយមានជ័យ)៖បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលបានអំណោយម៉ូតូចំនួ ន៥គ្រឿងពីសប្បុរសជនឥណ្ឌូណេស៊ីដើម្បីប្រើប្រាស់នៅក្នុងអង្គភាពក៏ដូចជាបម្រើកិច្ចការការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋនៅមូលដ្ឋាន ។
ពិធីប្រគល់ទទួលធ្វើឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រោមអធិបតីលោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នារសៀលថ្ងៃទី១៥ខែសីហាឆ្នាំ២០២២។
ក្នុងពិធីទទួលម៉ូតូនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងអំណរគុណចំពោះសប្បុរ សជនឥណ្ឌូណេស៊ីដែលបានផ្តល់ម៉ូតូទាំង៥គ្រឿងខាងលើជូនកងរាជអាវុធហត្ថដើម្បីប្រើប្រាស់ក្នុងអង្គភាពផងដែរ ។