ទំព័រដើម ព័ត៌មានសំខាន់ៗ លោកអភិបាលរងស្រុកស្នួលស្លាប់ទាំងយប់តាមដងផ្លូវជាតិលេខ៧

លោកអភិបាលរងស្រុកស្នួលស្លាប់ទាំងយប់តាមដងផ្លូវជាតិលេខ៧

Breaking news

0 មត្តិ

ខេត្តក្រចេះ÷ កាលពីយប់រំលងអាធ្រាត នៅវេលាម៉ោង​ ២ និង​៣០នាទី​ ព្រឹក​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២ ០២២ មានករណីគ្រោះ​ថ្នាក់ចរាចរណ៍មួយ កកេីត ឡេីងបង្កដេាយខ្លួនឯងនៅចំនុចផ្លូវជាតិលេខ ៧​ សស្នួលក្រចេះចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ​ ២៦៨ ភូមិឃ្សឹមក្រៅឃុំឃ្សឹម ស្រុកស្នួល​ ខេត្តក្រចេះ​ ។

ទិដ្ឋភាពសព ពេលដឹកដល់ផ្ទះ

តាមការញ្ជាក់ពីសមត្ថ កិច្ច ក្នុងហេតុការណ៍បានប្រាប់អោយដឹងថារថយន្ត បង្កម៉ាកហាយប្រ៊ីតពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខ ភ្នំពេញ 2R .5300 បបេីករបរដោយលោក នូ សុផល ភេទ​ ប្រុសអាយុ​ ៤៥ឆ្នាំ​ ជនជាតិខ្មែរ​​ជាអភិបាលរងស្រុកស្នួល ខេត្តក្រចេះ បានស្លាប់នៅកន្លែងកេីតហេតុ ។

លោក នូ សុផល មានទីលំនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្ត ក្រចេះ ធ្វេីដំណេីរពីទិសខាជេីង ឆ្ពោះ ទៅទិស ខាងត្បូង។

ប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុ បាបានអោយដឹងថា គេបានឃើញរថយន្ត របស់លោក នូសុផល បេីកបរក្នុងល្បឿនលឿនបានរ៉េចង្កូតរអិលធ្លាក់ផ្លូវក្រឡាប់រថយន្ត ចូលក្នុងប្រឡាយទឹកបណ្តាលអោយលោក នូ សុផលស្លាប់បាត់បង់ជីវិតនៅក្នុងរថយន្តតែម្តង ។

បច្ចុប្បន្ន​សាកសពត្រូវបានសមត្ថកិច្ចដឹកបញ្ជូនតាមរថយន្តពេទ្យប្រគល់ជូនបងប្អូនក្រុមគ្រួសារនៃសព យកទៅធ្វេីបុណ្យតាមប្រពៃណី​រីឯរថយន្តខូចខាត ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឃ្សឹម  ៕ ដោយ វង្ស សុម៉ាលីន

អត្ថបទពាក់ព័ន្ធ