ទំព័រដើម ព័ត៌មានសំខាន់ៗ ទីបំផុតបុរសជនជាតិនីហ្សេរីយ៉ាដែលរត់ពីប្រទេសថៃត្រូវបានរកឃើញហើយនៅភ្នំពេញ

ទីបំផុតបុរសជនជាតិនីហ្សេរីយ៉ាដែលរត់ពីប្រទេសថៃត្រូវបានរកឃើញហើយនៅភ្នំពេញ

Breaking news

0 មត្តិ

ភ្នំពេញ÷ ប្រជាពលរដ្ឋខ្មែរបានដាក់ការសង្ស័យ ក្រោយដឹងថាបុរស នីហ្សេរីយ៉ាអាយុ ២៧ ឆ្នាំ ឈ្មោះ Osmond Chihazirim Nzerem ដែលកើតរោគអុតស្វាគេចពីប្រទេសថៃ ចូលមកកម្ពុជាបានដោយរបៀបណាខណៈច្រកទ្វារព្រំដែនកម្ពុជាថៃជាច្រើនត្រូវបានទប់ស្កាត់ ។

ជនសង្ស័យនីហ្សេរីយ៉ា ត្រូវបានរកឃើញ

សមត្ថកិច្ចកម្ពុជាបានរកឃើញជនបរទេស ដែល បណ្តាញសារព័ត៌មានរបស់ប្រទេសថៃ ផ្សាយថា មានផ្ទុកមេរោគ អុតស្វា ប្រភេទថ្មី ហើយបានរត់ចេញពី កន្លែងព្យាបាលជំងឺ ចូលមក ប្រទេសកម្ពុជា តាមព្រំដែនដែន កម្ពុជាថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

កាសែតថៃ បានផ្សាយទៀតថា កម្លាំងសមត្ថកិច្ចចម្រុះថៃបាន បានដេញតាមអ្នកជំងឺ ក្រោយដឹងថា អ្នកជំងឺបានជិះរថយន្ត ចមកដល់ស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ ហើយព្យាយាមឆ្លងដែនចូលមកកម្ពុជាតាមច្រករបៀង នៅខាងត្បូងផ្លូវជាតិលេខ៥ ក្រុងប៉ោយប៉ែត ។

បែបណាក្តីស្រាប់តែល្ងាចថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២២សមត្ថកិច្ចនិងអាជ្ញាធរក្រុងភ្នំពេញបានរកឃើញជនសង្ស័យស្នាក់នៅក្នុងផ្ទះសំណាក់ពណ៌មាស ហើយបានឲ្យជិះរថយន្តសង្គ្តោះទៅព្យាបាលជំងឺនៅ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដើម្បីតាមដានស្ថានភាពជំងឺ ។

មន្ត្រីក្រសួងសុខាភិបាល កម្ពុជាបាន ប្រកាសឲ្យពលរដ្ឋ ខ្មែរដែលពាក់ព័ន្ធនិង បុរសនីហ្សេរីយ៉ា ខាងលើ ប្រញាប់ប្រញាល់ដាក់ខ្លួនដាច់ដោយឡែក ជាមួយសមាជិកគ្រួសារដើម្បីតាមដាននិងបង្ការការឆ្លងរាលដាលជំងឺអុតស្វាពីម្នាក់ទៅមនុស្សម្នាក់ទៀត៕

ដោយ ក្មេងកំព្រា

អត្ថបទពាក់ព័ន្ធ