ទំព័រដើម ព័ត៌មានសំខាន់ៗ ខារ៉ាអូខេដឹឃ្វីនមានបើកល្បែង ហ្គេមបាញ់ត្រី រ៉ូឡែតនិងទូស្លុតម៉ាសុីមិនក្រែងចិត្តសមត្ថកិច្ច

ខារ៉ាអូខេដឹឃ្វីនមានបើកល្បែង ហ្គេមបាញ់ត្រី រ៉ូឡែតនិងទូស្លុតម៉ាសុីមិនក្រែងចិត្តសមត្ថកិច្ច

ព័ត៌មាន ជាតិ សន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ÷ ហាងខារ៉ាអូខេមួយកន្លែងនៅមិនឆ្ងាយពី សាលាសង្កាត់ប៉ោយប៉ែត ស្ថិតក្នុងភូមិ មិត្តភាពបើធ្វើដំណើរពី វត្តថ្មីទៅនៅខាងស្តាំដៃនោះគឺជាខារ៉ាអូខេយីហោ the Queen KTVនោះហើយ។ ទីតាំងខារ៉ាអូខេខាងលើត្រូវបានប្រជាពលរដ្ឋរាយការណ៏មកថាមានបើកហ្គេម បាញ់ត្រី ម៉ាស៊ីនស្លុត និង ហ្គេមរ៉ូឡែតជាច្រើនគ្រឿង នៅជាន់ផ្ទាល់ដីបង្កលក្ខណៈងាយស្រួលដល់ អ្នកញៀនល្បែងស៊ីសងចូលលេងយ៉ាងគគ្រឹកគគ្រេងមិនក្រែងចិត្ត មេប៉ូលិសក្រុងបន្តិចសោះឡើយ  ។

អំពើចោរកម្មលួចរថយន្តលោកសង្ឃ

ល្បែងស៊ីសងខាងលើត្រូវបានពលរដ្ឋទម្លាយមកថា ក្នុងមួយយប់ៗនិងពេលថ្ងៃផងក្មេងប្រុស ស្រី ស្ទាវៗអាយុក្រោម១៨ឆ្នាំបានចូលលេងយ៉ាង ត្រជាក់ចិត្ត ដោយគ្មានអ្នករំខានសូម្បីតែអាណាព្យាបាល ក៏គ្មានសិទ្ធិ ចូលទៅក្នុងបរិវេណបនល្បែងនោះផង ។ ព្រោះថាម្ចាស់ទីតាំងបានជួលសន្តិសុខឲ្យអង្គុយ យាមយ៉ាងតឹងរឹងបំផុត ចាំទប់ស្កាត់អ្នកប្លែកមុខគេមិនអនុញ្ញាតឲ្យចូលទេ វៀរលែងតែអ្នកចូលទៅលេងល្បែងសុីសងនិងច្រៀងខារ៉ាអូខេ តែប៉ុណ្ណោះ ។

ពលរដ្ឋដែលមានលំនៅដ្ឋានក្បែរៗទីតាំងបនល្បែងនោះបានត្អូញត្អែរពីការបាត់បង់ទ្រព្យសម្បត្តិ ដោយពួកគេ ផ្តោតសំខាន់លើម្ចាស់ខារ៉ាអូខេ ឈ្មោះទី បានបើកល្បែងស៊ីសងខុសច្បាប់បង្កប់ក្នុង ហាង ដឹឃ្វីន នោះទើបបានជាអំពើចោរកម្មកើតមានច្រើន ក្នុងសហគមន៍របស់ពួកគេ ។

សកម្មភាពលេងបាញ់ត្រីនិង ចោរលួចឡាន

ពាក់ព័ន្ធនិងខារ៉ាអូខេ the Queen KTV បង្កប់ល្បែងសុីសងពលរដ្ឋថាម្ចាស់បនល្បែង មានខ្នងបង្អែកនិងបក្សពួកនិយមស្រឡាយសុទ្ធតែសមត្ថកិច្ចគ្រាក់ៗនិងមន្ត្រីអាជ្ញាធរក៏ប្រភពព័ត៌មានថា ត្រូវដងត្រូវផ្លែជាមួយថៅកែឈ្មោះទីនោះអស់ហើយ ។

បែបណាក្តីឈ្មោះទី ដែលគេដឹងថាជាថៅកែ KTV the Queenខណៈអ្នកសារព័ត៌មានចោទសួរ តាមរយៈសារអេឡិចត្រូនិច លោកមិនបាន តបតអ្វីឡើយ តែលោកបានរកកិច្ចអន្តរាគមន៍នានា ដើម្បី លុបលាងទង្វើខុសច្បាប់ ដែលខ្លួនបានប្រព្រឹត្តនោះ ។ចំណែក លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដែលគេដាក់ងារថា ជាបុរស ក្តៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ មិនដែលចេះខ្វាយខ្វល់ និងវិធានការទប់ស្កាត់ល្បែងស៊ីសង តាមអនុសាសន៍ របស់លោក ស្នងការខេត្តបន្ទាយមានជ័យ ម្តងណានោះ ទេ ។គេសង្ស័យថា លោកសៅ សារឿន ពិតជាមានជាប់ពាក់ព័ន្ធ ក្រុមអ្នកបើកល្បែងនោះជាមិនខាន ព្រោះចាប់តាំងពីលោកឡើយមក អង្គុយកៅអី ជា អធិការនគរបាលក្រុងប៉ោយប៉ែតកាលណាមក មិនដែលបង្ក្រាបបានឲ្យករណីទេ ។

យ៉ាងណាលោក សៅសារឿន ដែលរងការចោទប្រកាន់ពីមជ្ឈដ្ឋានពលរដ្ឋថាលោកជាប់ពាក់ព័ន្ធនឹងបនល្បែងនោះនៅព្រឹកថ្ងៃទី២២ខែកក្កដាឆ្នាំ ២០២២មិនអាចទាក់ទងសុំឲ្យលោកធ្វើការអធិប្បាយ បាននៅឡើយទេជុំវិញខារ៉ាអូខេបើកបនល្បែងខុសច្បាប់នោះ ៕ ដោយ សុីក្លូក្មេង

អត្ថបទពាក់ព័ន្ធ