ភ្នំពេញ÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៥ខែកក្កដាឆ្នាំ២០២២ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIMបានរៀបចំកិច្ចប្រជុំពាក់កណ្ដាលអនឡាញដល់អ្នកចូលរួមសរុប៣៨នាក់ (ដោយផ្ទាល់ចំនួន៥នាក់និងអនឡាញ៣៣នាក់) នៅឯការិយាល័យស៊ី.ស៊ី.អាយ.អ៊ឹម និងតាមអនឡាញ ។
ក្នុងកិច្ចប្រជុំនេះ អ្នកសារព័ត៌មានទាំងផ្ទាល់ និងអនឡាញបានជជែកគ្នាលើចំណុចសំខាន់មួយចំនួនដូចជា កង្វះកិច្ចសហការក្នុងការទទួលបានព័ត៌មានពីអាជ្ញាធរ ការរឹតត្បឹតនិងបញ្ហាសុវត្ថិភាពនៅតំបន់ក្ដៅ ការឈ្វែងយល់ពីច្បាប់ពាក់ព័ន្ធ សារសំខាន់នៃកាតសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន និងផែនការដោះស្រាយក្នុងករណីមានហានិភ័យខ្ពស់ដល់សុវត្ថិភាពរាង្គកាយ។
តាមរយៈគម្រោងលើកកម្ពស់សិទ្ធិនៅកម្ពុជាក្រោមជំនួយឧបត្ថម្ភរបស់អង្គការអន្ដរជាតិ USAID ស៊ី.ស៊ី.អាយ.អឹម ជឿជាក់ថា យើងនឹងអាចផ្ដល់ការគាំទ្របន្ថែមទៀតទាំងផ្នែកការពង្រឹងសមត្ថភាព និងជំនាញវិជ្ជាជីវៈការប្រឹក្សាផ្នែកច្បាប់ និងការគាំទ្រជាមេធាវីក្នុងដំណើរការនីតិវិធីតុលាការជាដើម ដល់អ្នកសារព័ត៌មានដែលរងនូវបទចោទផ្សេងៗទាក់ទិននិងការផ្សព្វផ្សាយព័ត៌មាន និងចយកព័ត៌មាន។
កិច្ចប្រជុំត្រូវបានបិទបញ្ចប់ ក្រោយពីក្រុមការងារយើងបាន ធ្វើការសម្របសម្រួល និងវែកញែកបង្ហាញពីហេតុផលប្រឈមនិង និតិវិធីរកដំណោះស្រាយ ពេលពួកគេមានបញ្ហាប្រឈមនោះ ៕