ទំព័រដើម ព័ត៌មានសំខាន់ៗ សមត្ថកិច្ចកម្ពុជាបង្ក្រាបរោងចក្រលួចលាក់ផលិតគ្រឿងញៀននៅខេត្តស្វាយរៀងចាប់ខ្លួន១១នាក់

សមត្ថកិច្ចកម្ពុជាបង្ក្រាបរោងចក្រលួចលាក់ផលិតគ្រឿងញៀននៅខេត្តស្វាយរៀងចាប់ខ្លួន១១នាក់

សន្តិសុខ និងសង្គម

0 មត្តិ

ស្វាយរៀង÷ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ក្រាបករណីកែច្នៃផលិតគ្រឿង ញៀន និងចាប់ខ្លួនជនជាតិចិនបាន១១នាក់ រឹបអូស សារធាតុញៀនជាង ១,៨០តោន ,សារធាតុគីមី ជាង ២៧៦តោន នៅរាជធានីភ្នំពេញស្វាយរៀង ព្រៃវែងនិងខេត្កណ្តាល ។

វត្តតាងនិងសារធាតុញៀនពេលបង្ក្រាប

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ករណីបង្ក្រាបនេះចាប់ពីថ្ងៃទី ០៤ដល់០៩ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿង ញៀន(ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង លោក វរសេនីយ៍ឯក តោ ដារិទ្ធ. លោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា. លោក វរសេនីយ៍ទោ ថៃ រិទ្ធីរក្ស នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១)សហការជាមួយកម្លាំងជំនាញគយប្រចាំការនៅកំពង់អន្តរ ជាតិភ្នំពេញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែងនិងខេត្តកណ្តាល ។

ដឹកនាំនិងសម្របសម្រួលដោយ លោក សឿ ឡងឌី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ហោ លីណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាលលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំដូងខេត្តស្វាយរៀង និងលោក ចាន់ វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង  ។

សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញបានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែលើករណីនេះ លុះដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបលើក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ចំនួន ១២គោល ដៅផ្សេងៗគ្នា ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ០៧គោលដៅ ខេត្តស្វាយរៀង០២គោដៅ ខេត្តព្រៃវែង០១គោលដៅ ខេត្តកណ្តាល០២គោលដៅ ក្នុងនោះមាន ទីតាំងកែច្នៃ ផលិត១ទីតាំង និង ស្តុកទុកចំនួន៦ទីតាំ រួមមាន÷

-ទីតាំងទី១នៅចំណុច ផ្លូវលំ ភូមិព្រៃងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ(ឃ្លាំងស្តុកសារធាតុគីមី)។

-ទីតាំងទី២នៅភូមិមនោរម្យឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលឃ្លាំងស្តុកសារធាតុគីមីទីតាំងទី៣នៅចំណុចភូមិធ្មល់សង្កាត់ចេកក្រុងស្វាយរៀងខេត្តស្វាយរៀងឃ្លាំងស្តុករសាធាតុញៀនកេតាមីន ។

-ទីតាំងទី៤នៅចំណុច ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងរោងចក្រកែច្នៃ ផលិត កេតាមីន។

-ទីតាំងទី៥នៅចំណុច ផ្លូវក្លោងទ្វាវត្តដឹកដា ស្ថិតក្នុងភូមិស្ទឹងស្លោត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង(ឃ្លាំងស្តុកសារធាតុគីមី)។

ទីតាំងទី៦ នៅចំណុច ផ្លូវបេតុង ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល រាជធានីភ្នំពេញ(ឃ្លាំងស្តុកសារធាតុគីមី)។

-ទីតាំងទី៧: នៅចំណុច កំពង់ផែស្ងួតរាជធានីភ្នំពេញ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល(កុងទឺន័រ ផ្ទុកសារធាតុគីមី)

លទ្ធផល ៖ក ឃាត់ខ្លួនជនសង្ស័យ៖ ១១នាក់១-ឈ្មោះ WU YI LIN ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ចិន តៃវ៉ាន់ ២-ឈ្មោះ JI ZHONG JUN ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ចិន ៣-ឈ្មោះ WANG CHUAN QIAO ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ចិន ៤-ឈ្មោះ LI BIN YANG ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ចិន ៥-ឈ្មោះ CAI FENG FENG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ចិន
៦-ឈ្មោះ WANG PING ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិ ចិន ៧-ឈ្មោះ WANG XUN HUI ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ចិន ៨-ឈ្មោះ CAI LIANG ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិ ចិន
៩-ឈ្មោះ XU JIAN ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ចិន១០-ឈ្មោះ LUO GUANG HUI ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ ចិន ១១-ឈ្មោះ LI WEN SHUO ភេទប្រុសអាយុ ៤២ឆ្នាំ ជនជាតិ ចិន ។
ខ- ចាប់យកវត្ថុតាង÷របាយសារធាតុញៀនកេតាមីន ចំនួន ១តោន ៨២៧ គ.ក្រ ៩៥២ ក្រាម។
– សារធាតុគីមី និងគីមីផ្សំចំនួន ២៧៦តោន ៧៤៩ គ.ក្រ ឧបករណ៍សម្ភារ: គ្រឿងបន្លាស់សម្រាប់ កែច្នៃ ផលិតគ្រឿងញៀនមួយចំនួនធំ កេតាមីន ទម្ងន់សុទ្ធ២១៨.៦២ក្រាម រថយន្ត ០៨គ្រឿង
ម៉ូតូ ០៣គ្រឿង ទូរស័ព្ទដៃ ១៩គ្រឿង អចលនទ្រព្យចំនួន ០៧កន្លែង (ខុនដូរ០២, ឃ្លាំង០៤ , រោងចក្រផលិត ០១, ផ្ទះវីឡា០១ ។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធីនៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា  ៕ ដោយ ស៊ីក្លូខ្មែរ

អត្ថបទពាក់ព័ន្ធ