ទំព័រដើម ព័ត៌មានសំខាន់ៗ បនល្បែងអនឡាញខុសច្បាប់ជាច្រើនសម្រុកបុកបើកក្នុងទឹកដីប៉ោយប៉ែតបង្កើតរូបភាពចាប់ជំរិតបុគ្គលិក

បនល្បែងអនឡាញខុសច្បាប់ជាច្រើនសម្រុកបុកបើកក្នុងទឹកដីប៉ោយប៉ែតបង្កើតរូបភាពចាប់ជំរិតបុគ្គលិក

ព័ត៌មាន សន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ÷ ក្រុងប៉ោយប៉ែតគឺជា តំបន់មួយដែលមានជនបរទេស ចំរុះជតិសាសន៍ មកសម្ងំលាក់ខ្លួនពួនអាត្មា បើកបនល្បែងសុីសងអនឡានខុសច្បាប់ ល្មើសនិងអនុសាសន៍នាយករដ្ឋមន្ត្រី កម្ពុជា ដែលកន្លងមកលោកធ្លាប់បានប្រកាសបិទល្បែងស៊ីសងអនឡាញគ្រប់ប្រភេទនៅទឹកដីកម្ពុជា ។

រូបភាពស្ត្រីថៃរងគ្រោះមុនរំដោះ

ប៉ុន្តែប្រសាសន៍ របស់លោក នាយករដ្ឋមន្ត្រី កម្ពុជា ប្រៀបបាននឹងជនដើរវេចចកឬថា អនុសាសន៍ភ្លើងចំបើង បានតែមួយភ្លែតៗតែប៉ុណ្ណោះ ក្រោយមកក៏សាបសូន្យទៅវិញ យ៉ាងលឿន ដូចពោះវៀនឡានត្រូវដែកគោលមុតអីចឹងដែរ ។ ជាការពិតណាស់ សព្វថ្ងៃនេះក្រុងប៉ោយប៉ែតបនល្បែងរីកចម្រើន ខ្លាំងណាស់គ្រប់ច្រកល្ហក សូម្បីតែផ្ទះ ជង់ក៏បើកបនល្បែងអនឡាញបានដែរ ។ ចំណែកអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាន បានបង្កើតរូបភាព ឃុបឃិតគ្នា បិទបាំងភ្នែកមហាជន អស់ទៀតផង ។

ការល្បែងទាំងឡាយ ដែលកើតមាន បែបអាណាធិបតេយ្យ ច្រើនក្នុងសហគមន៍បែបនេះ អំពើអសន្តិសុខសង្គម ចោរកម្ម លួច ឆក់ប្លន់ ក៏កើតមាន ច្រើន ធ្វើឲ្យប្រជាពលរដ្ឋ ភ័យខ្លាច បាត់បង់ ទ្រព្យសម្បត្តិរបស់ពួកគាត់ ។ ក្រៅពីនេះ មានថៅកែ បនល្បែងខ្លះ បានប្រើរូបភាព ជួញដូរមនុស្ស ទៀតផង ដូចជា ករណី បាញ់ប្រហារគ្នា នៅបរិវេណ ផ្សាររាត្រីទឹកពុះស្ថិតក្នុងភូមិ សាមគ្គីមានជ័យកាលពីកន្លងទៅ ជាដើម ។ ហើយជាក់ស្តែង ស្ត្រីថៃ ឈ្មោះ ធីរ៉ះណាត់ សុិទ្ធិឆៃ កើតថ្ងៃទី 04 ធ្នូ 1983 អាស័យដ្ឋាន 29/1 ក្រុមទី1 ឃុំ ម៉ែឡាតស្រុក ខ្លងលុងខេត្ត កាំផែងភេត ប្រទេសថៃ កាលពីថ្ងៃទី១០ខែ កក្កដា ឆ្នាំ ២០២២ នាងត្រូវបាន សមត្ថកិច្ច រំដោះ ចេញពីបនល្បែង មួយកន្លែង ស្ថិតក្នុង ភូមិក្បាលស្ពាន២ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បនល្បែងដែល នាង ធីរ៉ះណាត់ធើ្វនោះថៅកែជាជនជាតិ ចិន ឈ្មោះ បនល្បែង នាគទិព្វ ១ ។

ស្ត្រីរងគ្រោះ បានឲ្យដឹងថា នាងត្រូវបាន គេនាំមកឲ្យធ្វើការងារ បនល្បែង អនឡាញ កាលពីដើមខែ កក្កដា នេះ ពេលចូលធ្វើការបាន ប្រមាណជិតមួយ សប្តាហ៍ នាងបានសុំគេចេញមកក្រៅក្រោយចប់កិច្ចការងារ ប៉ុន្តែ កងសន្តិសុខហាមមិនឲ្យនាងចេញទេ ។ ដោយប្រាប់ថា នាងជាប់ ឈ្មោះក្នុងបញ្ជីខ្មៅហើយ បើចង់ចេញបាន លុះណាតែមាន លុយ៥,០០០$ទៅ៦,០០០$ ទើបចេញបាន តែបើគ្មានប្រាក់ទេត្រូវធ្វើការឲ្យគ្រប់ចំនួន៦ខែ ដើម្បីបញ្ចប់កិច្ចសន្យាការងារជាមួយ ថៅកែ បនល្បែងនោះ ។

សូមបញ្ជាក់ថា ក្រោយពីទទួលបាន ព័ត៌មានច្បាស់ការហើយក្រុមសារព័ត៌មានយើងបាន ព្យាយាមយករូបភាពស្ត្រីរងគ្រោះនិងកន្លែងស្នាក់នៅ របស់នាងរាយការណ៍ជូនសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន ដោយការ យកចិត្តទុកដាក់ ពីលោក ឧត្តមសេនីយ៍ សិដ្ឋ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានចេញបញ្ជាបន្ទាន់ចេញ ប្រតិបត្តិការ រហូតនាំយក នារីរងគ្រោះចេញពីបនល្បែងនោះវិញ  កាលពីព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ ២០២២ ម្សិលមិញ ។

លោក សូ ចាន់ណារី មេបញ្ជាការនគរបាលការពារ ព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា ជនបទ ប្រុសស្រី ដែលចាញ់បោកគេល្បួង មកឲ្យធ្វើការងារ អនឡាញ នៅក្រុងប៉ោយប៉ែត ហើយត្រូវចាញ់បោក មេខ្យល់សរុប ២៨នាក់ហើយ។ លោកមេបញ្ជាការ បានឲ្យដឹងទៀតថា ក្នុងពេលដ៏ខ្លីខាងមុខនេះ នឹងរៀបចំ បញ្ជូនពួកគេឲ្យទៅប្រទេសដើមវិញ ។ ដោយ សុីក្លូខ្មែរ

 

អត្ថបទពាក់ព័ន្ធ