ទំព័រដើម ព័ត៌មានសំខាន់ៗ ស្ត្រីថៃម្នាក់ត្រូវបានមិត្តភក្តិល្បួងឲ្យធ្វើការអនឡាញខុសច្បាប់នៅក្រុងប៉ោយប៉ែត

ស្ត្រីថៃម្នាក់ត្រូវបានមិត្តភក្តិល្បួងឲ្យធ្វើការអនឡាញខុសច្បាប់នៅក្រុងប៉ោយប៉ែត

ព័ត៌មាន សន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ÷ ស្ត្រីម្នាក់ជាជនជាតិ ថៃ ត្រូវបានមិត្តភក្តិ ល្បួងឲ្យមកធ្វើការ ក្នុងបនល្បែងអនឡាញមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ  ។

ស្ត្រីថៃ ដែលជាប់ក្នុងបរិវេណបនល្បែងអនឡាញនោះ ឈ្មោះ Tee ranat  ហៅ Sitthi Chai កើត ឆ្នាំ១៩៨៣ បណ្ណ័សម្គាល់ខ្លួនលេខ 5 620500047 28 1។

ប្រភពព័ត៌មាន ដែលសារព័ត៌មានយើង ទទួលបាន កាលពីថ្ងៃទី ០៥ខែកក្កដា ឆ្នាំ ២០២២ បានឲ្យដឹងថា ស្ត្រីថៃ ឈ្មោះ ទីរ៉ាណែត អាយុ៣៩ឆ្នាំ ត្រូវបានមិត្តភក្តិនាំ មកឲ្យធ្វើការងារ នៅប្រទេសកម្ពុជា ការងារអនឡាញ ដែលមានទីតាំង អតិត នាគទិព្វ១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបន្តថា ពេលនាងមកធ្វើការ ត្រូវបានថៅកែ បនល្បែង បង្ខាំងមិនឲ្យដើរចេញក្រៅបរិវេណ បនល្បែងនោះទេ ដោយលើកឡើងថា នាងជាប់ លក្ខខណ្ឌការងារ រយៈពេល៦ខែទើបមានសិទ្ធិចេញបាន ប៉ុន្តែបើចង់ឈប់ លុះណាតែយក លុយលស់ខ្លួន ព្រោះក្រុមហ៊ុន គេទិញនាងក្នុងតម្លៃ ៣០០០$ពីអ្នកនាំមកឲ្យធើ្វការ ។

លោក អ៊ុយ អ៊ូ ជាម្ចាស់ទីតាំងដែល បានជួលឲ្យជនបរទេស ក្រោយដឹងរឿង ករណីបង្ខាំងមនុស្ស ក្នុងភោជនីយដ្ឋាន នាគទិព្វ១ សារព័ត៌មានយើង បានស្នើសុំអោយលោក ជួយអន្តរាគមន៍ ដើម្បីរំដោះ ស្ត្រីថៃ ដែលរងគ្រោះនោះចេញឲ្យមានសេរីភាពវិញ ។ តែលោក បែជា មានចេតនាមិនល្អ ហើយបាន លើកឡើងថា ករណីនេះ ដោយសារតែ បុគ្គលិកនោះយកលុយគេមុនហើយ ចុះកុងត្រាការងារ ជាមួយគេទើបត្រូវគេមិនឲ្យចេញបែបនេះ ។លោក អ៊ុយអ៊ូ ដដែលបានបន្តថា កន្លងទៅលោក ធ្លាប់សុំយកចេញដែរហើយ  តែពួកចិន វាមិនសប្បាយចិត្ត នឹងលោកទេ ។

បែបណាក៏ មន្ត្រីសមាគម អាដហុក ខេត្ត បន្ទាយមានជ័យ បានលើកឡើងថា ប្រសិនបើ ជាព័ត៌មាន ខាងលើនេះពិតប្រាកដមែននោះ វាគឺជា អំពើជួញដូរ មនុស្ស ដូច្នេះ អាជ្ញាធរកម្ពុជា គួរតែអន្តរាគមន៍ យកជនរងគ្រោះ ចេញដើម្បី ឲ្យនាង រួចផុតពី ការបិទសិទ្ធិសេរីភាពការងារ ។

ចំណែក លោក ឧត្តមសេនីយ៍ ត្រី អេង លីហួរ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែន ជនបរទេស បានឲ្យដឹងយ៉ាងខ្លីថាលោក នឹងឲ្យ លោក អ៊ុយ អ៊ូ ចេញមុខអន្តរាគមន៍ យកនាង ដែលរងគ្រោះនោះចេញវិញ ។

ចំណែកលោក ឧត្តមសេនីយ៍ទោ សិដ្ឋ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងយ៉ាងខ្លីថា លោកនឹងបញ្ជាឲ្យ លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ចាត់វិធានការលើករណីនេះដើម្បីនាំយកនាង ឲ្យទៅកាន់ប្រទេសកំណើតវិញ ។

 

អត្ថបទពាក់ព័ន្ធ