ទំព័រដើម ព័ត៌មានសំខាន់ៗ ប៉ូលិសឆ្មក់បង្ក្រាបបនល្បែងក្រោមដីចាប់មនុស្ស៥២នាក់រឹបអូសលុយបានជាង៤លានបាតប្រាក់ថៃ

ប៉ូលិសឆ្មក់បង្ក្រាបបនល្បែងក្រោមដីចាប់មនុស្ស៥២នាក់រឹបអូសលុយបានជាង៤លានបាតប្រាក់ថៃ

ព័ត៌មាន អន្តរជាតិ

0 មត្តិ

ក្រងបាងកក÷ ក្រុមប៉ូលីសអន្តរាគមន៍លេខ១៩១ទីក្រុងបាងកក បានចេញប្រតិបត្តិការណ៍ចុះចាប់ខ្លួនមនុស្សជាប់ពាក់ពន្ធ័ លួចលាក់បើកបនល្បែងនៅជាន់ក្រោមដីនៃអគារ Ayeha Tower ដែលមានមនុស្សយ៉ាងហោច៥២នាក់ត្រូវបានឃាត់ខ្លួនជាក់ស្តែងនៅនឹងកន្លែងបនល្បែងនោះ ។

ប្រភពព័ត៌មានបានឲ្យដឹងថា÷ករណីចុះបង្ក្រាបបនល្បែងនោះគឺស្ថិតម្តុំ Ratchadaphisekផ្លូវលេខ១៨  ទល់មុខនិងផ្សារទំនើបស៊ូធីកាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២២កន្លែងទៅនេះ ។

សមត្ថកិច្ចថៃបានឲ្យដឹងថា÷ជនជាប់ចោទមាន ចំនួនយ៉ាងហោច ៥២រូប រួមនិង វត្ថុតាងសាច់ប្រាក់សរុបចំនួន៤៣៥,៦៦៦,៧០០ បាតប្រាក់ថៃ ។

ដោយឡែកប្រជនថៃបានលើកឡើងថាបនល្បែងជាច្រើន បានបើកលេងជាចំហរនៅទីតាំងធំៗ មានមនុស្សញៀននិងល្បែងស៊ីសងគ្រប់ប្រភេទជា ច្រើននាក់ ចេញចូលគគ្រឹកគគ្រេងក្នុងមួយថ្ងៃៗ ហាក់ដូចជាបនល្បែងទាំងនោះមានច្បាប់ទម្លាប់ ត្រឹមត្រូវអីចឹង ។ លើសពីនេះទៅទៀតគ្រប់ស្ថាប័ន សារព័ត៌មាន និងគេហទំព័រផងមិនដែលឃើញ ចេញផ្សាយពីបនល្បែងសុីសងទាំងនោះនៅឡើយទេ។ ប្រហែលជា ពួកគេត្រូវរ៉ូវគ្នារៀបចំជាលក្ខណៈជាប្រព័ន្ធ ហើយមើលទៅបានជា គ្មានចំណាត់ការដូច្នេះបែបនេះ ? ។

មជ្ឈដ្ឋានពលរដ្ឋថៃ បានបន្តលើកឡើងទៀតថាមូលហេតុដែលបណ្តាលឲ្យប៉ូលិសក្រុងបាងកកចេញប្រតិបត្តិការបង្ក្រាបលើបនល្បែងនេះដោយសារតែ ថ្មីៗនេះអភិបាលទីក្រុងបាងកកត្រូវបានផ្លាស់ប្តូរ ដូច្នេះប៉ូលិសដែលជាប់ពាក់ព័ន្ធត្រូវតែចុះបង្ក្រាបដើម្បីលុបលាងកិត្តិយសរបស់ខ្លួនដែលដេកត្រាំ ត្រែងជាមួយពួកអ្នកបើកបនល្បែងជាយូរមកហើយនោះ ជៀសវាងរងការរិះគន់ពីពលរដ្ឋ ៕

 

អត្ថបទពាក់ព័ន្ធ