ទំព័រដើម ព័ត៌មានសំខាន់ៗ លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រជុំដាក់ទិសដៅការពារថ្នាក់ដឹកនាំនិងគណប្រតិភូកម្ពុជា

លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រជុំដាក់ទិសដៅការពារថ្នាក់ដឹកនាំនិងគណប្រតិភូកម្ពុជា

ព័ត៌មានជាតិ

0 មត្តិ

បន្ទាយមានជ័យ៖កាលព្រឹកថ្ងៃច័ន្ទថ្ងៃទី២៧ខែមិថុនា ឆ្នាំ ២០២០លោកឧត្ដមសេនីយ៍​ត្រី​ បោន ប៊ិន មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានត្រួតពិនិត្យនិងសំណេះ￸សំ ណាលជាមួយកងកម្លាំងក្រោមឱវាទដើម្បីដាក់ផែនការការការពារថ្នាក់ដឹកនាំសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោក ឧត្តមសេនីយ៍ត្រី បានក្រើនរំលឹកដល់កងកម្លាំងឲ្យផ្តោតលើការយកចិត្តទុកដាក់ការពារសុខសន្តិភាព និងសុវត្ថិភាពជូន ថ្នាក់ដឹកនាំក៏ដូចជា ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។

លោកបានរំលឹកដល់កម្លាំងអាវុធហត្ថទាំងអស់ដែលត្រូវចុះតាមគោលដៅត្រូវអនុវត្តន៍តាមផែនការ ដើម្បីការពារសន្តិសុខរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនសម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីទិវាមច្ឆជាតិថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ខាងមុខឋិតនាអាងត្រពាំងថ្ម ឃុំប៉ោយចារស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ថ្លែងទៅកាន់កងកម្លាំង លោកឧត្តមសេនីយ៍ បោនប៑ិន ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងហ្មឺងមាត់ដល់កងកម្លាំងទាំងអស់ ត្រូវតែការពារសន្តិសុខ​ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ រួមនិងគណប្រតិភូ​ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជារបស់យើង ទាំងមកនិងទៅវិញប្រកបដោយសុវត្ថិភាព ។ ក្នុងនោះលោក បានផ្តោតលើ កងកម្លាំងទាំងអស់ត្រូវតែមាន វិន័យ និងសេចក្តីថ្លៃថ្នូរ និងគោរពតាមបទបញ្ជា របស់ថ្នាក់ដឹកនាំ ដែលជាស្នូលនៃភាពជោគជ័យ របស់ស្ថាប័ននីមួយៗ ៕

អត្ថបទពាក់ព័ន្ធ