ទំព័រដើម ព័ត៌មានសំខាន់ៗ បាញ់សម្លាប់គ្នាក្នុងសណ្ឋាគាររស្មីមនោរម្យក្រុងប៉ោយប៉ែតផ្អើលដល់សមត្ថកិច្ច

បាញ់សម្លាប់គ្នាក្នុងសណ្ឋាគាររស្មីមនោរម្យក្រុងប៉ោយប៉ែតផ្អើលដល់សមត្ថកិច្ច

ព័ត៌មានជាតិ សន្តិសុខសង្គម

0 មត្តិ

បន្ទាយមានជ័យ÷ ស្នូរកាំភ្លើងបានលាន់សូរ្យដូចបាចលាចចេញពីបន្ទប់សណ្ឋាគារមួយកន្លែងស្ថិតក្នុងភូមិសាមគ្គីមានជ័យសង្កាត់និងក្រុងប៉ោយប៉ែត សណ្ឋាគារនោះមានយីហោសណ្ឋាគាររស្មីមនោរម្យ សណ្ឋាគាររស្មីមនោរម្យកន្លែងជនបរទេសបាញ់គ្នា

ប្រភពពីមន្ត្រីស៊ើបអង្កេតនៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យថា កាលពីវេលាម៉ោងប្រមាណ១២យប់ថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២២ ក្រុមជនបរទេសបានបាញ់ប្រហារគ្នា ក្នុងសណ្ឋាគាររស្មីមនោរម្យ បង្កឲ្យមានអ្នករងរបួសសង្ខាង ។ ប្រភពព័ត៌មានដដែលបានបន្តទៀតថា ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបាន ចុះមកដល់កន្លែងកើតហេតុនោះ ហើយបាននាំយកជនបង្កនិងរងគ្រោះទៅសួរនាំ នៅបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតទាំងយប់តែម្តង។

ម្ចាស់សណ្ឋាគាររស្មីមនោរម្យ ដែលគេស្គាល់ឈ្មោះ រស្មី ជាថៅកែហាងទិញលក់មាសដ៏ធំ ជាងគេនៅក្រុងប៉ោយប៉ែតនារសៀលថ្ងៃទី២៧ខែឧសភាឆ្នាំ២០២២បានប្រាប់អង្គភាពព័ត៌មានយើងតាមទូរស័ព្ទថា សួរនាំអំពី ហេតុការណ៍បាញ់ ប្រហារគ្នានោះដែរ ប៉ុន្តែ លោកបាននិយាយយ៉ាងខ្លីថា កំពុងរវល់ជាមួយ សមត្ថកិច្ច សួរនាំ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត មិនអាចបំភ្លឺបានយ៉ាងណានៅឡើយទេ ។

ហេតុការណ៍ផ្ទុះអាវុធដូចសាចទឹកដាក់គ្មានេះ ក្នុងសណ្ឋាគាររស្មីមនោរម្យបន្ទប់លេខ៣០៥ ជាន់ទី ០៤ប្រភពថាសង្ស័យជាករណីពាលសុីពាលក្រុមសង្គមងងឹត ពាក់ព័ន្ធនឹង ការជួញដូរសារជាតិញៀនទៀតផង ? ពុំនោះទេគ្មានហេតុផលណាដែលនាំអោយផ្ទុះអាវុធដាក់គ្នាបែបនេះទេ ។

យ៉ាងណា លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី ២៧ខែឆ្នាំដដែលនេះអង្គភាពព័ត៌មានយើង មិនអាចសអោយលោកធ្វើការអធិប្បាយ បានយ៉ាងណានៅឡើយទេ ព្រោះនិតិវិធី កំពុងបន្តនៅឡើយ ៕

អត្ថបទពាក់ព័ន្ធ