ទំព័រដើម ទេសចរណ៍ ភ្ញៀវទេសចរណ៍ចាប់ផ្ដើមធ្វើដំណើរចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាបណ្តើរៗហើយ

ភ្ញៀវទេសចរណ៍ចាប់ផ្ដើមធ្វើដំណើរចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាបណ្តើរៗហើយ

ព័ត៌មានជាតិ ទេសចរណ៍

0 មត្តិ

បន្ទាយមានជ័យ÷ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខាងកម្ពុជា ប្រឈមនិងច្រកទ្វារអន្តរជាតិក្លងឡឹក ភាគីថៃ ក្រោយពីមានការបើកឲ្យដំណើរការ ចេញចូលខណៈជាជំហានៗចាប់តាំងពីថ្ងៃទី០១ខែឧសភាឆ្នាំ២០២២ កន្លងមក ច្រកទ្វារនេះបានស្វាគមន៍ ភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិដើម្បីឆ្លងកាត់ ជាបន្តបន្ទាប់ហើយដែរនាសព្វថ្ងៃ  ។

ទិដ្ឋភាពអ្នកទេសចរណ៍សុំទិដ្ឋាការ

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៥ខែឧសភាឆ្នាំ២០២២ នេះទិដ្ឋភាពរួម របស់ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត យើងបានឃើញ ក្រុមភ្ញៀវទេសចរណ៍ ជនបរទេស បានចូលមក វាយស្តែមសុំទិដ្ឋាការស្នាក់នៅហើយ ក្នុងនោះមានជនជាតិ អង់គ្លេស និង បារាំងផង ។ក្រៅតែពីជាតិ ប៉ែកអ៊ឺរ៉ុប អ្នកទេសចរណ៍ប្រទេសជិតខាងយើង ថៃ ក៏បានចូលមកសុំទិដ្ឋាការ  ជាបន្តបន្ទាប់ដែរ ។

មន្ត្រីនគរបាលចរាចរណ៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ក្នុងមួយថ្ងៃ កម្ពុជាយើងបាន ទទួលភ្ញៀវអ្នកទេសចរណ៍ ជាបន្តបន្ទាប់ហើយ ក្នុងនោះ មានភ្ញៀវអឺរុបខ្លះហើយខ្លះទៀត ជាពួកអាស៊ីអាគ្នេយ៍ ។

ចំណែក មន្ត្រីការិយាល័យទេសចរណ៍ ខេត្តបន្ទាយមានជ័យ ក៏បានលើកឡើងថា សព្វថ្ងៃយើងមាន ភ្ញៀវទេសចរណ៍ ជិតនិងឆ្ងាយ ពោលគឺ សម្រាប់ជនជាតិថៃ ដែលចូលមកកម្ពុជាមកលេងល្បែង ស៊ីសងនៅនឹងកាស៊ីណូ ប៉ោយប៉ែត មន្ទីរទេសចរណ៍ មិនរាប់បញ្ចូលផងនោះទេ ដោយឡែក សម្រាប់អ្នកទេសចរណ៍ ដែលចូលមកជ្រៅ ក្នុងប្រទេសកម្ពុជា យើងទើបខាង មន្ទីរទេសចរណ៍យើង ស្រង់យកទិន្នន័យ ។ ប៉ុន្តែសម្រាប់នគរបាលអន្តោប្រវេសន៍ គេរាប់ចំនួនទាំងអស់ មិនថា ដំណើរ វែងឬខ្លីនោះទេ អោយតែចូលមកប្រទេសកម្ពុជា ។

អត្ថបទពាក់ព័ន្ធ