ទំព័រដើម ព័ត៌មានជាតិ ក្រុមការងារសាងសង់វាស់វែងបង្គោលព្រំដែនកម្ពុជាថៃពិនិត្យបង្គោលលេខ៤៩ចំណុចច្រកទ្វារប៉ោយប៉ែត

ក្រុមការងារសាងសង់វាស់វែងបង្គោលព្រំដែនកម្ពុជាថៃពិនិត្យបង្គោលលេខ៤៩ចំណុចច្រកទ្វារប៉ោយប៉ែត

ព័ត៌មានជាតិ

0 មត្តិ

បន្ទាយមានជ័យ÷ នាព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២២ក្រុមការងារវាស់វែងសាងសង់បង្គោលបាក់បែកនិយាមការបង្គោលព្រំដែនកម្ពុជាថៃ បានចុះមកពិនិត្យបង្គោលព្រំដែនលេខ៤៩-៥០នៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងក្លងឡឹក។

 

ភាគីកម្ពុជាដឹកនាំដោយលោកឃុំ បុណ្ណបន្ន័ ប្រធាននាយកដ្ឋានបាតុភាពព្រំដែនរួមនឹងមន្ត្រីចំនួន១២រូបចំណែកភាគីព្រះរាជាណាចក្រថៃកម្លាំងមាន៧រូបដឹកនាំដោយលោកវរសេនីយ៍ឯកយុទ្ធផុន សុច្ចរិត។ក្រុមការងារទ្វេភាគី បានរុករកបង្គោលព្រំដែនតាមរយៈប្រព័ន្ធGPS ដែលប្រើប្រាស់ និយាមកា លក្ខណៈស្វ័យប្រវត្តិ ដើម្បីស្វែងរកបង្គោលព្រំដែន តាមការកំណត់នាពេលកន្លងមក ។

ក្រុមការងារស្រាវជ្រាវនិងវាស់វែងបង្គោលព្រំដែន

ជាលទ្ធផលក្រុមការងារវាស់វែងនិង សាងសង់ បង្គោលបាក់បែកនិយាមការវាងប្រទេសទាំងពីរបាន រកឃើញនិងកំណត់យក បង្គោលព្រំដែន លេខ៤៩ស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបង្គោលព្រំដែននោះនៅចំងាយពីមាត់ជ្រាំងចំណុចគល់ស្ពានមិត្ត ភាព កម្ពុជាថៃចំងាយប្រមាណ២ម៉ែត្រនៅលើដីខាងកម្ពុជា ។

ចំណែកតំរុយនិយាមកាចន្លោះពីបង្គោលព្រំដែន លេខលេខ៤៩នោះភាគីទាំងពីរបានរកឃើញអង្កត់ផ្ចិតកំណត់សម្គាល់របស់បង្គោលព្រំដែនលេខ លេខ៥០ដែលជានិយាមកាឆ្ពោះទៅរកបង្គោលព្រំដែនលេខ៥០ដែលមានទីតាំងស្ថិតនៅដីខាងភាគីថៃត្រង់ចំណុចភូមិក្លងឡឹកស្រុកអារញ្ញខេត្តស្រះកែវប្រទេសថៃ។បង្គោលព្រំដែនលេខ៥០នេះនៅមិនឆ្ងាយពីនិយាមកាអង្កត់ផ្ចិតរបស់បង្គោលព្រំដែនលេខ៤៩ប៉ុន្មានឡើយនៅចម្ងាយប្រមាណជា២០០ម៉ែត្រពីគ្នាតែប៉ុណ្ណោះ ។

ក្រោយរកឃើញក្រុមការងារបានកំណត់យកជាគោលនិងពិនិត្យលើឯកសារចាស់ដើម្បីធ្វើឱ្យច្បាស់លាស់និងប្រាកដប្រជាក្នុងនោះក្រុមការងារ សម្របសម្រួលនិងសម្រេចសាងសង់បង្គោលព្រំដែនថ្មីនៅចំចំណុចនិយាមកាចាស់ដដែល ប្រយោជន៍ការពារបាត់បង់សំណៅដើមរបស់ព្រំដែនរវាងប្រទេសទាំងពីរជៀសវាងក៏កើតជាជម្លោះទៅថ្ងៃក្រោយ ៕ សច្ចភាព

អត្ថបទពាក់ព័ន្ធ