ទំព័រដើម ព័ត៌មានសំខាន់ៗ ឃុំខ្លួនស្ត្រីអាជីវករម្នាក់លក់ផលិតផលតាមអនឡាញដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទឆបោក

ឃុំខ្លួនស្ត្រីអាជីវករម្នាក់លក់ផលិតផលតាមអនឡាញដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទឆបោក

ព័ត៌មាន សន្តិសុខសង្គម

0 មត្តិ

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៩ខែមេសា ឆ្នាំ២០២២នេះលោក រស់សាម៉ីឌីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចឲ្យឃុំខ្លួនស្ត្រីម្នាក់ជាអាជីវករលក់ផលិតផលតាមអន ឡាញដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទឆបោក ។ ពេលឃាត់ខ្លួនជនសង្ស័យបទឆបោក

ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនដល់លំនៅឋានតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក រស់ សាម៉ីឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធលើបណ្តឹងរបស់ឈ្មោះលឹម ស្រីពេជ្រ ។

ស្ត្រីរូបនោះ ឈ្មោះ អាន ធីតា អាយុ២៨ ឆ្នាំ មានទីលំនៅពេលឃាត់ខ្លួនផ្ទះលេខ៣០ ផ្លូវលេខ៤១៥ សង្កាត់បឹងកក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ដីកាឃុំខ្លួនបានដាក់ឲ្យជនត្រូវចោទស្ថិតនៅក្រោមការពិនិត្យពីបទ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ តាមបញ្ញាត្តិមាត្រា ៣៧៧និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

សូមរំលឹកថា កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានចេញដីកាកោះឲ្យជនសង្ស័យចូលខ្លួនទៅស្ថាប័នអយ្យការ ដើម្បីសាកសួរបំភ្លឺពីដំណើររឿងពាក់ពន្ធ័លើបណ្តឹង៤ បទចោទរួមមាន ៖ ១-បទ ឆបោក ២-បទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ៣-បទផ្សំគំនិតក្នុងអំពើក្លែងបន្លំអត្តសញ្ញាណត តិយជន
៤-បទ បរិហាកេរ្តិ៍ជាសាធារណៈ។ រូមសម្រស់ជនសង្ស័យមិនចាញ់តារាម៉ូដែលទេ

តាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមករា និងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ អាន ធីតា និងប្តី បានប្រើឧបាយកលទុច្ចរិតទៅបញ្ចុះបញ្ចូល ដើម្បីសុំខ្ចីប្រាក់ពីដើមបណ្តឹង(លីមស្រីពេជ្រ)ប្រមាណ ៣,០០០ដុល្លារអាមេរិកថាយកទៅធ្វើដើមទុនប្រកបមុខរបររកស៊ី និងដោះស្រាយធុរៈជាបន្ទាន់ ។ ហើយការខ្ចីប្រាក់នោះក្នុងរយៈពេល៣ខែ ដោយ ឈ្មោះ អាន ធីតា និងប្តីបានសន្យាថា នឹងទូទាត់សងឲ្យគ្រប់ចំនួនវិញ  ។

លុះដល់ថ្ងៃកំណត់អ្នកទាំងពីរមិនមានប្រាក់សងទៅដើមបណ្តឹងទេ តែបានអះអាងសុំសងប្រាក់តាមរយៈមូលប្បទានប័ត្រមួយសន្លឹករបស់ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ លេខ៣៧៨ ៤៨៥ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន ២០០០ ដុល្លារអាមេរិក និងប្រាក់សុទ្ធបន្ថែមចំនួន១០០០ដុល្លារអាមេរិក មិនឲ្យផុតពីថ្ងៃទី១៥ ខែ៣ នោះឡើយ ។ ប៉ុន្តែដល់ថ្ងៃបរិច្ឆេទកំណត់ត្រូវបើកប្រាក់ស្រាប់តែខាងធនាគារបញ្ជាក់ថាមូលប្បទានប័ត្រខាងលើនេះ គ្មានសាច់ប្រាក់ទេ(សែកស្អុយ) ។

បន្ទាប់មកដើមបណ្តឹងបានព្យាយាមទាក់ទងទៅឈ្មោះ អាន ធីតា និងប្តី តែអ្នកទាំងពីរបានប្រើពាក្យមិនសមរម្យ និងជេរប្រមាថមកលើដើមបណ្តឹងជាច្រើន ថែមទាំងបោះសម្តីឲ្យទៅប្តឹងដល់ណាក៏ប្តឹងទៅ ។ នៅមានខ្លឹមសារជាច្រើនទៀតក្នុងពាក្យបណ្តឹង ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ ដែលជាចុងក្រោយជនរងគ្រោះក៏បានសំណូមពរ ១.សុំឲ្យតុលាការមេត្តាធ្វើការឃាត់ខ្លួន និងផ្តន្ទាទោសឈ្មោះ អាន ធីតានិងប្តីទៅតាមផ្លូវច្បាប់ ។

២ សុំទាមទារសំណងជម្ងឺចិត្តនិងការខាតបង់ពេល វេលារួមនឹងសេវាផ្លូវច្បាប់ជាទឹកប្រាក់ចំនួន ១០០,០០០ ដុល្លារអាមេរិក ៕

អត្ថបទពាក់ព័ន្ធ