ទំព័រដើម ព័ត៌មានសំខាន់ៗ មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ត្រូវបានគាំពារដោយលោកជំទាវម៉ៅម៉ាល័យកែកឹមយ៉ាន

មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ត្រូវបានគាំពារដោយលោកជំទាវម៉ៅម៉ាល័យកែកឹមយ៉ាន

ព័ត៌មាន សង្គម

0 មត្តិ

បន្ទាយមានជ័យ÷ មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ខេត្តបន្ទាយមានជ័យ ត្រូវបានលោកជំទាវ មៅ ម៉ាល័យ កែកឹមយ៉ាន អញ្ជើញចុះសួរសុខ ទុក្ខ កាលពីថ្ងៃ២៤ខែមេសាឆ្នាំ២០២២និងបានពាំនាំនូវថវិកាចំនួន១,៥០០ដុល្លារសហរដ្ឋអាមេរិកដើម្បី ឧបត្ថម្ភដល់កុមារដែលរស់នៅមណ្ឌលសំរាប់ការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ ។ សកម្មភាពកុមារក្រីក្រគ្មានទីពឹងនៅក្នុងមណ្ឌល

ក្រុមការងារស្ម័គ្រចិត្ត ថែទាំកុមារកំព្រា នៅមណ្ឌលខាងលើបានសម្តែងនូវក្តីត្រេកអរ និងបានកោតសរសើរ ចំពោះទឹកចិត្ត ដ៏សប្បុរស របស់លោកជំទាវ ថា ជាមនុស្សមានបេះដូងមនុស្សធម៌មិនអាចកាត់ថ្លៃបាន ។ ព្រោះលោកជំទាវម៉ែលោកតែងតែ គឹតគូរអំពីសុខទុក្ខដល់កុមារតូចៗដែលកំពុងរស់នៅក្នុងមណ្ឌលជាបន្តបន្ទាប់និងសន្យាជួយអោយក្មេងៗបានបន្តការសិក្សាអោយចប់ថ្នាក់បរិញ្ញាបត្រដើម្បីមានអនាគតទៅថ្ងៃខាងមុខ ។

ប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ បានគាំទ្រ នូវទឹកចិត្ត របស់លោកជំទាវ និងចង់ឲ្យ មហាសប្បុរសជននានា ដែលមានធនធាន មេត្តាជួយគាំទ្រ សកម្មភាពមណ្ឌលដើម្បី កាត់បន្ថយភាពក្រីក្រ ក្នុងសង្គមកម្ពុជា។ជាពិសេសក្មេងៗអនាថាគ្មានទីពឹង ដែលរស់នៅតាម សហគមន៍ នានាក្នុង ខេត្តបន្ទាយមានជ័យនៅពេលយើងមានមណ្ឌលដើម្បីថែទាំកុមារក្មេងកំព្រាបែបនេះយើងនឹងមានឱកាសបណ្តុះបណ្តាលពួកគាត់ឲ្យបានរៀនសូត្របានល្អដូចកុមារផ្សេងៗទៀតផងដែរ ៕

អត្ថបទពាក់ព័ន្ធ