ទំព័រដើម ទេសចរណ៍ បុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់ដោយជោគជ័យនៅជាយដែនកម្ពុជាថៃក្រុងប៉ោយប៉ែត

បុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់ដោយជោគជ័យនៅជាយដែនកម្ពុជាថៃក្រុងប៉ោយប៉ែត

ព័ត៌មានជាតិ វប្បធម៌និងប្រពៃណី

0 មត្តិ

បន្ទាយមានជ័យ÷ប្រជាពលរដ្ឋច្រើនកុះករ មីដេ ដាសបានប្រមូលម្តុំគ្នាមកលេងកំសាន្តនៅតាម ដងផ្លូវសាធារណៈនិងតាមមុខផ្ទះរៀងៗខ្លួន ដោយប្រើប្រាស់ទឹកបាចសាចដាក់គ្នា អ្នកខ្លះមានទាំងម្ស៉ៅនៅនឹងដៃដើម្បីប្រើប៉ាតលើមុខគ្នាទៅវិញទៅមក ឲ្យទិដ្ឋភាពគួរជាទីគយគនបង្កើតជាផ្ទាំងទស្សនីយភាពប្លែកៗតាមទីកន្លែងរៀងៗខ្លួន ។

ការសប្បាយរបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិភាគ ពាយព្យប្រទេសកម្ពុជា ជាប់ព្រំដែននៃប្រទេស ថៃ បានធ្វើឲ្យវប្បធម៌ រវាងប្រទេសទាំងពីរ វេញចូលគ្នាដោយមិនដឹងខ្លួន ក្នុងនោះយើងផ្តោតលើ ក្រុមយុវជន និងកុមារតូចៗពួកគេបានចាប់យកនូវ វប្បធម៌បរទេសបានយ៉ាងលឿនប្រសិនបើមនុស្សចាស់មិនប្រឹងប្រែងបណ្តុះបណ្តាល ថ្នាលខឿនវប្បធម៌របស់ខ្លួនឲ្យលេចធ្លោទេនោះមុខជាត្រូវបានបាត់បង់ជាក់ជាមិនខាន ។

យុវតីឈ្មោះ ហួយ អាយុទើប១៧ឆ្នាំ ជាពលរដ្ឋមកពីភូមិ បាលិលេយ្យ២ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នាងនឹង បងប្អូនប្រុសស្រីចំនួន៥នាក់ បានមកលេងទឹក ប៉ាតម្សៅ មុខផ្ទះ ព្រោះយល់ឃើញថា ជារឿងសប្បាយៗ មិនមានអ្វីត្រូវខុសឆ្គងនិងប្រពៃណីយ៍ របស់ដូនតាយើងទេ ព្រោះប្រទេសជិតខាងរបស់យើង ក៏គេលេងរបៀបនិងដែរហើយជារឿងងាយស្រួលទៀតផង ។ នាងបន្តថាបើសិនសម្រាប់នាងវិញ មិនចូលចិត្តលេងល្បែងបែបបុរាណទេ ព្រោះមិនទាន់សម័យ ហើយមិនសប្បាយដូចជាលេងបាចទឹកប៉ាតម្សៅគ្នានោះទេ នេះជាចំណាប់អារម្មណ៍ របស់យុវជនខ្មែរសម័យថ្មី ។

ឥឡូវយើងក្រឡេកមើលទៅផ្លូវសាធារណៈ វិញម្តងគឺ ផ្លូវដើមពុទ្រាជាទីដែលអាជ្ញាធរបាន រៀបចំឡើងសម្រាប់ឲ្យប្រជាពលរដ្ឋប្រុសស្រី ក្មេងចាស់ ទៅលេងកម្សាន្តគ្រប់ៗគ្នាជាទីប្រជុំដោយហ្វូងមនុស្ស ចំរុះជាតិសាសន៍ ។ ផ្លូវនេះមាន ប្រវែងជិត២០០០០ម៉ែត្រចាប់ចំណុចផ្សារ អគ្គថ្មីទៅដល់ ចំណុចអង្គការគ្រួសារថ្មីផ្លូវនេះមានផ្លូវកាត់ទទឹង ចំនួន៥ ផ្នែកទៀត ដែលសុទ្ធសឹងជាផ្លូវពោពេញទៅដោយមហាជនច្រើនកុះករជាងគេ ។

ជាមួយគ្នានេះអាជ្ញាធរបានរៀបចំឲ្យមាន កងកម្លាំងចុះផ្ទាល់ដើម្បីការពារសន្តិសុខនិងរៀបចំឲ្យមានរបៀបរៀបរយល្អ ជូនបងប្អូនប្រជាពលរដ្ឋលេងកំសាន្តចំនួន៣ថ្ងៃចាប់ផ្តើមពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៧ខែមេសា២០២២ទើបចប់ជាស្ថាពរ។

លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យសុីក្លូរខ្មែរ ប៉ុស្តិ៍ ដឹងកាលពីម្សិលមិញថា សង្ក្រាន្តឆ្នាំ២០២២នេះ ពលរដ្ឋចេញមកលេង ច្រើនជាងបណ្តាឆ្នាំមុនៗ ព្រោះថាប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកបានដាក់ចេញផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋយើងបានល្អ ។លោកអធិការ ដដែលបានបន្តថាជាមួយគ្នានេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ កឹមយ៉ាន លោកក៏បាន អញ្ជើញចូលរួមថ្ងៃបិទបញ្ចប់សង្ក្រាន្ត នៅក្រុងប៉ោយប៉ែតនេះដែរ ។

ឯកឧត្តម បានកោតសសើរ ដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ដែលបានចូលរួមលេងសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ហើយឯកឧត្តមបានផ្តាំផ្ញើឲ្យបងប្អូនរក្សានូវសុខភាព សេចក្តីថ្លៃថ្នូររស់នៅក្នុងប្រទេសកម្ពុជាដែល ពោរពេញដោយសុខសន្តិភាព ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលនៃយើង ៕ ដោយ ជាតិនិយម

 

អត្ថបទពាក់ព័ន្ធ