យន្ទាយមានជ័យ៖កម្លាំងការិយាល័យព្រហ្មទណ្ឌបញ្ជូនជនសង្ស័យម្នាក់់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យហើយនៅព្រឹកថ្ងៃអង្គារទី១២ ខែមេសា ឆ្នាំ២០២២ នេះដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ការឃាត់់ខ្លួនជនសង្ស័យឈ្មោះចាក់គ្រីត វ៉ែនប៊ួ ហៅ ឆេន ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិថៃរូបនេះធ្វើឡើងតាមពាក្យបណ្ដឹងឈ្មោះ វិសាណុ ប៊ុនផាម៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិថៃ បច្ចុប្បន្ន ស្នាក់់់នៅភូមិក្បាលស្ពាន១សង្កាត់់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យករណីធ្វើឲ្យខូចខាតដោយចេតនាដែលប្រព្រឹត្តកាលពីវេលាម៉ោង១០ ថ្ងៃទី១០ខែមេសាឆ្នាំ២០២២ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ករណីនេះកើតឡើងនៅចំណុចហាងផួឡាយាំ ផ្សាររាត្រីទឹកពុះផ្កាយ៥ស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្នុងខណ:ឈ្មោះ ចាក់គ្រីត វ៉ែនប៊ួ ហៅឆេន ផឹកស្រាស្រវឹង ហើយបានវាយបំផ្លាញសម្ភារ:នៅក្នុងហាងបណ្ដាលឲ្យខូចខាតស្ទើរទាំងស្រុង ។
ជនសង្ស័យរូបនេះក្រោយពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន ត្រូវបានបញ្ជូន មកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ ក្រោយពីកម្លាំងសួរនាំរួច ជនសង្ស័យបានរៀបរាប់ថា ខ្លួននិងសង្សាររបស់ខ្លួនព្រមទាំងមិត្តភក្តិបាននាំគ្នាទៅផឹកស៊ីនៅចំណុចហាងខាងលើ ពេលនោះខ្លួនស្រវឹងស្រាជាខ្លាំង ហើយខឹងនឹងសង្សារបស់់ខ្លួនផង ទើបបណ្ដាលឲ្យរូបខ្លួនវាយកំទេចសម្ភារ:ក្នុងហាងនោះបណ្ដាលឲ្យខូចខាតជាច្រើនតែម្ដង ។
ដោយផ្អែកលើពាក្យបណ្ដឹងរបស់់ម្ចាស់់ហាង និងចម្លើយសារភាពរបស់់់ជនសង្ស័យព្រមទាំងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារយុត្តិធម៌បានប្រាប់ឲ្យដឹងថាជនសង្ស័យខាងលើបច្ចុប្បន្នត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់់ការតាមនីតិវិធីហើយដែរ ៕