ទំព័រដើម ព័ត៌មានសំខាន់ៗ មន្រ្តីក្រសួងរ៉ែម្នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធនិងករណីលួចប្រាក់ចេញពីទូដែកក្រសួងជាង៥០ម៉ឺនដុល្លារ

មន្រ្តីក្រសួងរ៉ែម្នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធនិងករណីលួចប្រាក់ចេញពីទូដែកក្រសួងជាង៥០ម៉ឺនដុល្លារ

ព័ត៌មានជាតិ និង សន្តិសុខសង្គម

0 មត្តិ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ខណ្ឌដូនពេញរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែ០៣ ឆ្នាំ២០២២បានឃាត់ខ្លួនស្ត្រីម្នាក់ដែលមានតំណែងជាអនុប្រធានគ្រប់គ្រងចំណូលក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងករណីលួចប្រាក់ចេញពីទូដែកក្រសួងរ៉ែ និងថាមពល ជាង៥០ម៉ឺនដុល្លារ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះមានឈ្មោះ ជិនលក្ខិណាភេទស្រីអាយុ៣៥ឆ្នាំជនជាតិខ្មៃរមុខរបរអនុប្រធានក្រគ្រប់គ្រងចំណូលក្រសួងរ៉ែ និងថាមពលស្នាក់នៅផ្ទះលេខ២៥Eo ផ្លូវលេខ១៩ ភូមិ៣សង្កាត់ជ័យជំនះខណ្ឌដូនពេញរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋជាច្រើន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលឃើញ មន្ត្រីរាជការ របស់ស្ថាប័នរដ្ឋាភិបាល ចេះលួចនិងកិបកេងប្រាក់ របស់ជាតិបែបនេះ ។ពួកគេថាមន្ត្រីរាជការមានប្រាក់ខែច្រើននិងរៀនសូត្របានខ្ពង់ខ្ពស់ ជីវភាពរស់នៅប្រចាំថ្ងៃក៏ប្រសើរ ជាជាងប្រជាពលរដ្ឋដែរ ម្តេចនៅតែប្រព្រឹត្តអំពើលួច ដែលជាទង្វើអាក្រក់បែបនេះដូច្នេះ ។ ពួកគេបន្តថាបែបនេះរាជរដ្ឋាភិបាល កម្ពុជាគប្បីលុបឈ្មោះជនប្រព្រឹត្តចេញពីក្របខណ្ឌមន្ត្រីរាជការ ហើយដាក់ទោសទណ្ឌឲ្យធ្ងន់ធ្ងរទើបរាងចាលពុំនោះទេស្ថាប័នផ្សេងទៀតមុខជាមានជនទុច្ចរិតបន្ត ប្រព្រឹត្តអំពើលួចដូច ករណីខាងលើជាក់ជាមិនខាន ៕

អត្ថបទពាក់ព័ន្ធ