ទំព័រដើម ទេសចរណ៍ ពលរដ្ឋថាក្រុមហ៊ុនកាស៊ីណូហ្គ្រែនដាយមឹនសុីធីប៉ោយប៉ែតបង្ហូរទឹកស្អុយលើផ្លូសាធារណៈ

ពលរដ្ឋថាក្រុមហ៊ុនកាស៊ីណូហ្គ្រែនដាយមឹនសុីធីប៉ោយប៉ែតបង្ហូរទឹកស្អុយលើផ្លូសាធារណៈ

ព័ត៌មាន និង បរិស្ថាន

0 មត្តិ

បន្ទាយមានជ័យ÷ ទឹកស្អុយជះក្លិនមិនល្អនៅជាប់និងច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត អាជ្ញាធរមើលមិនឃើញស្ថិតក្នុងភូមិប៉ោយប៉ែត១សង្កាត់និងក្រុង ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

ទឹកលូខាងលើត្រូវបានប្រភពព័ត៌មានទម្លាយថា ហូរចេញពីលូទឹកស្អុយរបស់ក្រុមហ៊ុនកាស៊ីណូហ្គ្រែន ដាយមឹនសុីធីជាយូរខែឆ្នាំណាស់មកហើយ  ថ្លុកទឹកនោះនៅជាប់នឹងការិយាល័យទេសចរណ៍ក្រុងប៉ោយប៉ែត រហូតនិង មណ្ឌលសំចត របស់ក្រសួងទេសចរណ៍ផងដែរ  ។

បញ្ហាប្រឈមនេះប្រជាពលរដ្ឋជាច្រើនបានស្នើឲ្យអាជ្ញាធរ សាលាក្រុងប៉ោយប៉ែត និង មន្ត្រីពាក់ព័ន្ធ របស់ក្រុងប៉ោយប៉ែត មេត្តាធ្វើយ៉ាងណា ដើម្បីរំដោះទឹកស្អុយនេះឲ្យបាន ព្រោះច្រកទ្វារអន្តរជាតិ ជាច្រកត្រូវបានភ្ញៀវជាតិ និងអន្តរជាតិ ឆ្លងកាត់ គួរណាស់តែមានការកែលំអ ផ្នែកបរិស្ថានឲ្យបានស្អាត ជាជាងទុកភក់ជ្រាំ ធើ្វជាកាដូជូនភ្ញៀវទេសចរណ៍បែបនេះតទៅទៀតនោះទេ ។

លោក សឿយ សាអុីម នាយកប្រតិបត្តិនៃក្រុមហ៊ុន បនល្បែង កាស៊ីណូ Grand daimend City Poi Pet នារសៀលថ្ងៃទី២២ខែមិនាឆ្នាំ២០២២ នេះអ្នកសារព័ត៌មានយើងមិនអាច សុំអោយលោក ធ្វើការអធិប្បាយបានយ៉ាងណា នៅឡើយទេជុំវិញពលរដ្ឋថាទឹកលូរបស់ ក្រុមហ៊ុនបានហូរសាយភាយ បង្កជាថ្លុកនៅក្បែរមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនោះ ? ។

យ៉ាងណាក៏ដោយ អភិបាលក្រុងប៉ោយប៉ែត លោក គាត ហុល ក៏មិនអាច ទាក់ទងបាននៅឡើយដែរ ខណៈភ្នាក់ងារយើងទាក់ទងទៅលោក បែជាទូរស័ព្ទមិនចូលទៅវិញ ។ សង្ឃឹមថា លោកនឹងមានចំណាត់ការលើបញ្ហាប្រឈមទឹកស្អុយទាំងនោះជាមិនខាន  ៕ ដោយ សម្លេង សច្ចៈ

អត្ថបទពាក់ព័ន្ធ